Sponsor

ភ្នំពេញ៖ នៅវេលាម៉ោង២២ និង៣០នាទីយប់ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ជនប្រុសស្រីជាច្រើននាក់ ដែលជាប់សង្ស័យពាក់ព័ន្ធសារធាតុញៀន ស្ថិតនៅតាមបណ្ដោយផ្លូវ២៤២ កែងនិងផ្លូូវ១០៥ ចំនុចភោជនីយដ្ឋានរាត្រីភ្នំពេញ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនគរបាលមន្ទីរប្រយុទ្ធ និងប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលរជាតិ ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីទោ វណ្ណ កុសល ដោយមានការចូលរួមពីលោក ហ៊ឹង ប៊ុនថន ព្ររាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ចុះបង្រ្កាបភោជនីយដ្ឋានរាត្រីភ្នំពេញ ជាទីតាំងពាក់ព័ន្ធសារធាតុញៀន។

ករណីបង្ក្រាបជាក់ស្ដែងនេះបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីជិត៥០នាក់ ព្រមទាំងដកហូតម៉ូតូជាច្រើនគ្រឿង និងសារធាតុញៀនមួយចំនួនធំទៀត ។ ទីតាំងខាងលើនេះ ខាងក្រោមលក់គ្រឿងសមុទ្រ ធម្មតាតែខាងលើជាន់ទី១ ( មាន៤បន្ទប់) បង្កប់ដោយថ្នាំញៀន ជក់ក្រវីពពាក់ពពូន ស្រីប្រុសពេញបន្ទប់។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីជាង៤០នាក់ រួមទាំងវត្ថុតាង ត្រូវនាំខ្លួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន អគ្កស្នងការនគរបាលជាតិ ចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor