header ads

Sponsor

យុទ្ធសាស្រ្តវាយរហ័ស ដករហ័ស ស្មានមិនត្រូវមែន OPPO អើយ! កំដៅសាច់ដុំភ្នែកអ្នកទស្សនាជាមួយរូបរាងដ៏ស្រស់សង្ហា និងចំនួនមានកំណត់ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែថ្ងៃនេះក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានប្រកាសតម្លៃលក់ផ្លូវការនៃម៉ូឌែលថ្មី OPPO Reno FC Barcelona Edition ដែលជាទូរស័ព្ទតំណាងឲ្យការសហកាគ្នាយ៉ាងស្អិតរមួតជាថ្មីជាមួយនឹងក្លិបបាល់ទាត់ Barcelona បង្កើតបានជាទូរស័ព្ទថ្មីបែប Premier មួយម៉ូឌែល ដែលលើសពីការពេញចិត្តរបស់ Fan និង ក្រុមអ្នកគាំទ្រលើវិស័យបាល់ទាត់ទាំងអស់ បណ្តាលឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយម៉ូឌែល OPPO Reno FC Barcelona Edition នេះមានតម្លៃ ៩៩៩ដុល្លារ ជាតួលេខដែលល្អ គ្មានគូរប្រៀបតែម្តង។

កន្លងមក OPPO ធ្លាប់បានប្រកាសហើយថា វាមានចំនួនកំណត់ត្រឹមតែ ៦៨គ្រឿងប៉ុណ្ណោះ  ទាំងគេទាំងខ្ញុំ គិតថាហោចណាស់មួយគ្រឿងក៏តម្លៃជាង១ពាន់ដុល្លាដែរ ព្រោះតម្លៃលក់របស់វានៅតំបន់អឺរ៉ុបគឺជាង១ពាន់ដុល្លាឯណោះ! មានណា OPPO លេងមួយក្បាច់នេះបាក់ចង្កេះ Fan តែម្តង! ព្រោះមើលទៅទោះបីជាវាមានតម្លៃជាង១ពាន់ដុល្លាក្តី ក៏វានៅតែមានអ្នកទិញដែរ ព្រោះឱកាសដ៏ពិសេសបែបនេះ មិនងាយមានទេលោកព្រះ! ព្រោះមិនមែននៅសុខៗ គេទៅធ្វើ Edition ឡើងកប់ស៊េរីដល់ម្លឹងឡើយ គ្រាន់តែបញ្ជូលជាមួយ Brand Barcelona ហ្នឹងក៏មិនអស់តិចដែរ ។  

មកដល់ចំណុចនេះ តើបងប្អូនណាខ្លះដែលជាអ្នកគាំទ្រលើកីឡាករល្បីៗក្នុងក្លិប Barcelona និង អ្នកស្នេហាវិស័យបាល់ទាត់ មានអារម្មណ៍ម៉េចដែរពេលនេះ? នៅចង់បានទៀតអត់? ឬ តម្លៃប៉ុណ្ណឹងគិតថាល្មម ? ឬវាថ្លៃពេក? ឬមួយស៊ីផុយ? ហេហេហេ។ សម្រាប់  Admin វិញគឺស្រលាញ់ខ្លាំងតែម្តង បន់ឲ្យតែដល់ថ្ងៃប្រកាសលក់ដើម្បីទៅទិញមួយគ្រឿងនឹងគេ ព្រោះវាមានតែ៦៨គ្រឿង អីញ្ជឹងបានន័យថា Admin ជាមនុស្សពិសេសក្នុងចំណោមមុស្ស៦៨នាក់ផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជាហើយ!

ថាមិនត្រូវហេងស៊យទិញមិនទាន់គេទៀតលោកអើយ បើវាតិចយ៉ាងនេះហើយតម្លៃល្អបែបនេះ រកឯណាបាន! ដូច្នេះតោះចាំអង្កាលទៅរកមើលតាមហាងទូរស័ព្ទសិន៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post