header ads

Sponsor

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ហេតុការណ៍មួយបង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីស្ត្រីវ័យក្មេងម្នាក់ ដែលទើបរៀបការ មិនស្តាយស្រណោះនូវអាយុជីវិតខ្លួនឯង ក្រោយពីអន់ចិត្ត រឿងប្តីហាមចុចទូរស័ព្ទលេងហ្វេសប៊ុក ហ្គេម បែរជាសម្រេចចិត្តបញ្ចប់ជីវិត ដោយចង.កសម្លាប់ខ្លួន ស្ថិតនៅក្នុងបន្ទប់ជួលលេខ១៧ ផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា ស្ត្រីរងគ្រោះ ទើបតែរៀបការ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះទេ ដោយស្នាក់នៅក្នុងបន្ទប់ជួលខាងលើ ២គ្រួសារជុំគ្នា ហើយមុនកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ យប់ជ្រៅទៅហើយ ស្ត្រីរងគ្រោះនៅដេកចុចលេងទូរស័ព្ទ លេងហ្គេម ហ្វេសប៊ុក ហើយត្រូវបានប្តីហាមហើយហាមទៀត ប្រពន្ធមិនស្តាប់គិតតែពីចុចៗ ក៏តឹងមាត់ដាក់គ្នាមួយប្រ៉ាវ ហើយចូលដេករៀងខ្លួន លុះមកដល់ព្រឹកថ្ងៃទី១៧នេះ ជនរងគ្រោះមិនទៅធ្វើការងារទេ ដោយប្រាប់បងប្អូនប្តីថា ចង់ទៅស្រុក ហើយប្តី និងបងប្អូនក៏នាំគ្នាចេញទៅធ្វើការអស់ទៅ លុះដល់វេលាម៉ោង១១និង១៥នាទី ក្រុមគ្រួសារ បងប្អូន ប្តី ដើរមកដល់បន្ទប់ជួល រុញទ្វារចូល វ៉ាក់អើ ពុទ្ធោ! នាងចង.កសម្លាប់ខ្លួនបាទទៅហើយ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ងឿន សុខលីដា អាយុ១៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ មុត សុខណា អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិរបស់ខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post