Wednesday, July 17, 2019

លោក Step និង ស្រីឡាង បង្ហាញតំបន់ប្រវត្តិសាស្រ្តខ្មែរដែលពោរពេញទៅដោយ…

Tags

សមាគមថតរូបផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា OPPO Photography Academy បានចាប់ផ្តើមបេសកម្មលើកដំបូងរបស់ខ្លួនទៅកាន់ខេត្តព្រះវិហារ និង ខេត្តសៀមរាប ដែលជាទឹកដីដ៏អច្ឆរិយៈសម្បូរទៅដោយប្រាង្គប្រាសាទបុរាណខ្មែរ និង ប្រវត្តិសាស្រ្តដ៏ល្អផូផង់ ដោយមានការចូលរួមដំណើរពីកំពូលតារាចំរៀងដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យនោះ គឹ លោក Step និង កញ្ញា សាឡាត់ ស្រីឡាង ដែលជាតារាសម្តែងស្រីកំពុងមានកេរ្តិ៍ឈ្មោះគួរសមដែរក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ព្រមទាំងអ្នកជំនាញថតរូបជាច្រើនរូបទៀត។

តាមរយៈការបង្ហោះរូបភាពនៅលើបណ្តាញសង្គមរបស់ លោក Step និង ស្រីឡាង នៅលើទឹកដីខេត្តទាំងពីរ ឃើញថាមានចំនួនអ្នកចូលមើល និងចំនួនអ្នក Like ច្រើនមែនទែន ជាពិសេសអ្នកទាំងពីរបានបង្ហាញរូបភាពនៅតំបន់ប្រាសាទកោះកេរ្តិ៍ និង តំបន់ប្រាសាទអង្គរវត្ត(អង្គរតូច)ដែលជាសម្បត្តិបេតិកភណ្ឌរូបីរបស់ប្រជាជាតិខ្មែរ ដែលមិនអាចកាត់ថ្លៃបាន។

យោងតាមការឲ្យដឹងរបស់តារាចំរៀង និង តារាសម្តែង ដ៏ស្រស់សោភាទាំងពីររូបនេះបានឲ្យដឹងថា OPPO Photography Academy គឺជាសមាគមថតរូបមួយដែលបានជួយបណ្តុះបណ្តាលដល់អ្នកដែលស្រលាញ់ការថតរូបបែបច្នៃប្រឌិតតាមទូរស័ព្ទដៃ Reno 10X Zoom ដើម្បីបង្ហាញពីស្នាដៃរបស់ពួកគេស្តីអំពីវប្បធម៌ អរិយធម៌ជាតិខ្មែរ ទៅកាន់ពិភពលោកឲ្យកាន់តែល្បីរន្ទឺ។ បុរសសង្ហារភ្នែកតូចកូនកាត់ចិនលោក Step បានឈរថតនៅពីមុខប្រាសាទកោះកេរ្តិ៍ដ៏ល្បីរបស់ខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន មានចំងាយ 72 គ.ម តាមផ្លូវជាតិលេខ 23 គ.ម ពីទីរួមខេត្តសៀមរាប និង តាមផ្លូវលេខ 211 និង ផ្លូវលំ ចំងាយ 49គ.ម ពីទីរួមខេត្តព្រះវិហារ។

ប្រាសាទកោះកេរ្តិ៍ សាងសង់លើផ្ទៃដី ខ្ពង់រាប ដែលមានឈ្មោះថាឆកគគី ដោយព្រះបាទជ័យវ័រ្មនទី៤ អំឡុងឆ្នាំ(928-942)។ ប្រាសាទកោះកេរ្តិ៍មានលក្ខណៈ ជាប្រាសាទភ្នំ មានកំពស់ប្រមាណ 35មែត្រ ចែកចេញជា7 ថ្នាក់ បីដូចជាមហាចេតិយ៍ បែរមុខទៅទិសខាងលិច ទៅរករាជធានីអង្គរ។

វាជារាជធានីចំណាស់បែបបុរាណ ដែលមានអាយុកាលជាង 1000ឆ្នាំ មកហើយ។ ចំណែកស្រីស្អាតលេងកម្ពស់ សាលាត់ ស្រីឡាងវិញ បានឈរបង្ហាញរាងដ៏ស្រឡូនរបស់ខ្លួននៅតាមជ្រុងនានានៃបរិវេណប្រាសាទអង្គរតូចដែលមើលទៅស្ទីលថតរូបរបស់នាង ស្អាតមិនចាញ់តារាក្រៅស្រុកឡើយ!

ស្ទីលថតរបស់នាងហាក់បានកំពុងប្រាប់ពិភពលោកថាប្រាសាទអង្គរវត្តគឺជាកេរ្តិ៍តំណែលរបស់ជាតិខ្មែរ ហើយប្រទេស​កម្ពុជាក៏​ចាប់​ផ្តើម​ប្រើ​ទង់​ជាតិដែលមាន​រូបប្រាង្គ​ប្រាសាទ​អង្គរ​វត្តចាប់តាំងពីឆ្នាំ1850 មកម្ល៉េះ ​ដើម្បីបង្ហាញពីអារ្យធម៌ដ៏​ខ្ពង់​ខ្ពស់របស់ជាតិខ្មែរដែលមិនអាចកាត់ថ្លៃបាន ហើយប្រាសាទអង្គរវត្តត្រូវបានគេចាត់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកចាប់ពីតាំងពីឆ្នាំ 1992 របស់​អង្គការ​យូណេស្កូ ដែលវាគឺ​ជាមហា​កិត្តិយស​មួយ​សម្រាប់​ប្រជាជន​ខ្មែរ ហើយកូនខ្មែរគ្រប់ជំនាន់ត្រូវមានកាតព្វកិច្ច​​ទទួល​​ខុស​ត្រូវអភិរក្សថែរក្សាប្រាសាទបុរាណប្រវត្តិសាស្រ្តនេះទាំងពេលបច្ចុប្បន្នកាល និង អ​នាគតកាល ថែមទាំងត្រូវមានមោទកភាពចំពោះសម្បតិមហាសាលនេះទាំងនៅក្នុងស្រុក និង នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិថែមទៀតផង។ ដើម្បីទទួលបានរូបថតដ៏ស្រស់ស្អាត និង ភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ លោកអ្នកអាចចូលទៅកាន់ Page ផ្លូវការនេះ

 https://www.facebook.com/oppoacademykh/

សម្រង់ឯកសារពីអាជ្ញាធរអប្សរា

Feature Ads