header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូលឿនពេកធ្លាក់ជង្ហុក ផ្លោងទៅបុកនឹងដែកដាក់ប្រេងម៉ាស៊ីន និងសាំងលក់​នៅផ្ទះធ្វើម៉ូតូពេញទំហឹង បណ្ដាល​ឲ្យបែកក្បាលសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅម៉ោង៧៖២០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះធ្វើម៉ូតូ តាមបណ្តោយផ្លូវបេតុងបឹងតាម៉ាត ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ មានអាយុ២០ឆ្នាំជាង បានជិះម៉ូតូធំមួយគ្រឿងម៉ាកអឹមស្លាស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1GI-2257 តាមបណ្តោយផ្លូវបេតុងបឹងតាម៉ាត ពីខាងរបងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឆ្ពោះទៅក្រុមហ៊ុនស៊ិនទ្រី លុះដល់ចំណុចដីវាលដែលមានជង្ហុកកាត់ទទឹងផ្លូវ បូករួមទាំងសភាពងងឹតហើយល្បឿនម៉ូតូលឿនផងនោះ ស្រាប់តែហោះផ្លោងទាំងមនុស្សទាំងម៉ូតូបុករះដបសាំងនិងកំប៉ុងប្រេងម៉ាស៊ីនដែលគេរៀបនៅលើដែកដាក់លក់នៅចំណុចមុខផ្ទះធ្វើម៉ូតូ ពេញទំហឹងបណ្តាលបែករងការខូចខាត ។ ចំណែកបុរសអ្នកបើកម៉ូតូរបួសធ្ងន់បែកក្បាលហូរឈាម សន្លប់បាត់ស្មារតី ត្រូវបានពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ច និងរថយន្តសាមុយចុះមកដល់កន្លែងកើតហេតុដើម្បីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកសួគ៌ា ។

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់អោយខាងជំនាញដើម្បីរក្សាទុក និងដើម្បីរង់ចាំអោយភាគីម្ចាស់ម៉ូតូនិងម្ចាស់អីវ៉ាន់រងការខូចខាត ដោះស្រាយគ្នាផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post