header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់បាន បន្ទាប់ពីធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត៥៧០ កាលពីវេលាម៉ោង១:៣០នាទីរសៀល ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំនុចមុខហាងទីតានិច វិថីព្រះស៊ីសុវត្ថិកែងផ្លូវលេខ១០៦ ភូមិទី៨ សង្កាត់វត្តភ្នំ  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជឹម រាជ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅ មិនពិតប្រាកដ រីឯម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD-9250 (ជារបស់ជនសង្ស័យ) ។

ជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនបាន  និងដកហូតវត្តុតាង មានកញ្ចក់រថយន្ត ម៉ាកឡិចស៊ិស LX570 ចំហៀងខាងឆ្វេងចំនួន១ (ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ)។

ក្រោយពេលកើតហេតុ  នៅចំពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌ កំពុងប្រើវិធានការជំនាញ សួរចម្លើយរកបក្ខពួក  និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post