header ads

Sponsor

ព្រះសីហនុៈ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាអោយឃាត់ខ្លួនកម្មករសំណង់ជនជាតិចិនចំនួន២នាក់ ដែលមិន​ស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយនៅផ្គើនបន្តធ្វើការសាងសង់អគារ​ ដែលអាជ្ញាធរបានហាម​ឃាត់បណ្តោះអាសន្ន។ នេះគឺជាសារមួយ ព្រមានជាទូទៅដល់គ្រប់ការដ្ឋានសំណង់ទាំងទ្បាយ ដើម្បីឲ្យ​មាន​ការ​គោរពច្បាប់ ក្នុងការសាងសង់ នៅក្នុងខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា លោក​អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ការដ្ឋានសំណង់គ្រោងដែកចំនួន ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបានធ្វើការណែនាំឱ្យ មេការសំណង់បញ្ឈប់សកម្មភាពសាងសង់ ដោយរងចាំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួចរាល់សិន ទើបអាចឱ្យដំណើរការសាងសង់បន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post