
គណនីដដែលបានសរសេររៀបរាប់ទាំងស្រុងថា៖
ជួយផ្សព្វផ្សាយអោយរដ្ឋបាលខេត្តតាកែវបានដឹងពីទុក្ខលំបាករបស់រាស្ត្រផង។ ផ្លូវមួយខ្សែនេះ បានធ្វើការស្នើសុំ ជាច្រើនឆ្នាំ តាំងពីជំនាន់ មេភូមិ ជា អន ឆ្នាំ ១៩៩០ រហូតដល់ ២០១៦ បានសុំការដោះស្រាយជាច្រើនលើកច្រើនសារ និងបានដាក់សំណើរជាច្រើនដងទៅកាន់ភូមិ ឃុំ ជាញឹកញាប់ និងចុងក្រោយ បានដាក់លិខិតជូនលោកចៅហ្វាយស្រុក ដែលមានស្នាមមេដៃ ១៥០ គ្រួសារ ស្ងាត់ឈឹងដល់សព្វថ្ងៃរហូតដល់ដូរចៅហ្វាយស្រុក និង មេឃុំ អស់ពីរ បី នាក់នៅតែមិនខ្វាយខ្វល់ និងមិនអាចដោះស្រាយបាន។ បញ្ជាក់៖ ផ្លូវនេះត្រូវបានវាស់វែងទុកដោយមន្ត្រី ភូមិឃុំ តាំងពីកំឡុងឆ្នាំ ១៩៨០ ផ្លាយ។ ជាផ្លូវចូលឆ្លងកាត់ផ្ទះលោកគ្រូ សា ( ធ្លាប់ជាគ្រូ របស់ឯកឧត្តម អ៊ូច ភា កាលលោកនៅសិក្សា)។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅក្នុងភូមិពងទឹក ឃុំគោកពោធ៍ ស្រុកបុរីជលសារ ខេត្តតាកែវ បានឲ្យដឹងបន្ថែមទៀតថា ដោយមានភាពលំបាកក្នុងការធ្វើដំណើរចំពោះច្រកផ្លូវចូលផ្ទះចំនួនជាង ១០គ្រួសារដោយសារស្ថានភាពផ្លូវតូចចង្អៀតលំបាកខ្លាំងជាង២០ឆ្នាំហើយ ហេតុនេះសូមស្នើសុំដល់គណៈនៃអភិបាលខេត្ត ឯកឧត្តមអ៊ួច ភា មេត្តាជួយផ្លូវមួយខ្សែនេះដល់យើងខ្ញុំជាង១០គ្រួសារដោយក្ដីអនុគ្រោះផង។








