header ads

Sponsor

ស្វាយរៀងៈ ប្រជាពលរដ្ឋមានការព្រួយបារម្ភ​យ៉ាងខ្លាំងអំពីសន្តិសុខសណ្តាប់ធ្នាប់ដោយប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានករណីចោរធ្វើសកម្មភាពបំពុលសត្វឆ្កែងាប់ជាបន្តបន្ទាប់ហើយចូលគាស់បន្ទប់ក្រោមផ្ទះលួចយកម៉ូតូរបស់ប្រជាពលរដ្ឋអស់ជាច្រើនគ្រឿង មិនដែលឃើញសមត្ថកិច្ចចាប់ខ្លួនបានទេ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១ កក្កដា ២០១៩ មានចោរមួយក្រុមធ្វើសកម្មភាពបំពុលឆ្កែងាប់អស់ជាច្រើនក្បាល ហើយចូលលួចគាស់យកម៉ូតូរបស់ប្រជាពលរដ្ឋអស់ចំនួន២គ្រឿងយកទៅបាត់។ ករណីក្រុមចោរបំពុលឆ្កែលួចគាស់ផ្ទះយកម៉ូតូនេះ កើតឡើងនៅក្នុងភូមិត្រោកឃុំគ្រួសស្រុកស្វាយជ្រំខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះកុសល់ និងប្រពន្ធឈ្មោះគារ មានទីលំនៅកើតហេតុខាងលើ ត្រូវក្រុមចោរធ្វើសកម្មភាពបំពុលឆ្កែងាប់អស់ចំនួន៩ក្បាល ហើយបានចូលគាស់សោបន្ទប់ក្រោមផ្ទះយកម៉ូតូអស់ចំនួន២គ្រឿងម៉ាកហុងដាសេ១២៥ទៅបាត់ដោយសុវត្ថិភាព។ លុះព្រឹកឡើងទើបសមត្ថកិច្ចចុះទៅផ្ទះកើតហេតុធ្វើការសាកសួរដើម្បីស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

បើតាមម្ចាស់ផ្ទះឲ្យដឹងថា ពួកគាត់ចូលដេកនៅវេលាម៉ោង១០យប់ដូច្នេះគាត់សន្និដ្ឋានថា ក្រុមចោរធ្វើសកម្មភាព ប្រហែលជាម៉ោង១១ទៅម៉ោង១រំលងអាធ្រាតដោយគាត់ចុះមកមើលជំវិញផ្ទះស្រាប់តែឃើញឆ្កែរបស់គាត់កំពុងតែពុលនិងងាប់ជាបន្តបន្ទាប់ហើយពេលនោះគាត់ទៅមើលទ្វាបន្ទប់ក្រោមផ្ទះដែលកន្លែងដាក់ម៉ូតូស្រាប់តែឃើញមានកាត់សោ ហើយលួចយកម៉ូតូរបស់គាត់បាត់ទាំងពីគ្រឿងទៅហើយក៏ប្តឹងសមត្ថកិច្ចភ្លាមៗដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post