
លោក ផឹង និល បានឲ្យដឹងថា: ចំពោះការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ មានគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ហើយការទទួលខុសត្រូវលើ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ។
លោកក៏បានបញ្ជាក់ថា: មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ និងធ្វើតេស្តទៅលើមុខទំនិញដែលគ្រឿងម្ហូបអាហារ ក្នុងនោះពុំបានរកឃើញសារធាតុគីមីនោះទេ ។ ជាមួយគ្នានេះលោកប្រធានសាខាកាំកុងត្រូលក៏បានណែនាំដល់អ្នកលក់ទាំងអស់នៅក្នុងពិធីតាំងពិពណ៌ត្រូវយកទំនិញដែលមានកាលបរិច្ឆេត មុខទំនិញឲ្យបានត្រឹមត្រូវចៀសវាងលក់ទំនិញដែលផុតកំណត់ ។
លោកក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ដើម្បីធានាបានសុវត្ថិភាព ៕ ដោយ:ស្វាយរៀង















