header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ជាសន្តិសុខឯកជន និងស្ត្រីមេម៉ាយម្នាក់ បានទាក់ទងលួចលាក់ស្នេហាគ្នា  ស្ទើរ​តែក្លាយជាប្ដីប្រពន្ធទៅហើយ ដោយបានបង្កើតអនុស្សាវរីយ៍ ល្អូកល្អឺននឹងគ្នាញឹកញាប់ អស់រយៈពេលជិត២ឆ្នាំ ហើយបានណាត់ជួបគ្នា ដូចសព្វដង តែលើកចុងក្រោយមិនដូចលើកមុន ស្រាប់តែបែកធ្លាយ នាងដឹងថា បុរសជាគូស្នេហ៍មានប្រពន្ធកូនហើយ តែភូតកុហកថាពោះម៉ាយ ទើបកើតចិត្តប្រចណ្ឌ ឈ្លោះប្រកែកគ្នាតាមដងផ្លូវ រហូតរុញនាងដួលរយះដៃហូរឈាម ស្រែកយំផ្អើលគេផ្អើលឯង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន  វិថីព្រះត្រសក់ផ្អែម(ផ្លូវលេខ៦៣) កែងផ្លូវ៣៥២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្ត្រីមេម៉ាយខាងលើ មិនត្រូវ​បានស្គាល់អត្ដសញ្ញាណនោះទេ បាននិយាយប្រាប់ថា  ពួកគាត់សុទ្ធតែជាអ្នកពោះម៉ាយ និងមេម៉ាយ បន្ទាប់ពីគាត់លែងលះជាមួយប្ដីមុនដាច់ស្រេចយូរហើយ  គាត់រស់នៅជាមួយកូន រហូតបានស្គាល់បុរសជាសន្តិសុខខាងលើ រហូតបានផ្ដើមទំនាក់ទំនង ស្នេហាគ្នាឡើង  រហូតឈានដល់លួចលាក់ជាមួយគ្នាជិត២ឆ្នាំ ដោយមិនបានឆ្លងកាត់អាពាហ៍ពិពាហ៍អ្វីនោះឡើយ។

បុរសជាសន្តិសុខ បានរៀបប្រាប់ថា  រូបគេនិងស្ត្រីខាងលើ បានទាក់ទងលួចលាក់ស្នេហាគ្នា  ស្ទើរតែក្លាយជាប្ដីប្រពន្ធទៅហើ​យ ថែមទាំងបានជួបគ្នាញឹកញាប់ហើយដែរ ដោយរូបគេឧស្សាហ៍ទូរស័ព្ទហៅនាង មកជួបនៅជិតៗកន្លែងធ្វើការរបស់ខ្លួនជាញឹកញាប់។ លុះដល់​ថ្ងៃកើតហេតុ រូបខ្លួនបានទូរស័ព្ទណាត់ជួបគ្នាទៀត ហើយនាងក៏បានជិះម៉ូតូអាគុបមួយគ្រឿងតែម្នាក់ឯងមកជួបគ្នា ដូចសព្វដង តែលើកនេះមិនដូចលើកមុន ពួកគេទាំងពីរក៏មានជម្លោះទាស់សម្ដីគ្នា រហូតឈានដល់ក ដោយជិះម៉ូតូឌុបគ្នាតាមដងផ្លូវឈ្លោះគ្នារហូត ទើបគាត់ទ្រាំមិនបានក៏ឈប់ម៉ូតូឈ្លោះប្រកែកគ្នា ហើយក៏ជ្រុលដៃរុញ ស្ត្រីជាប្រពន្ធដួលទៅលើថ្នល់ បណ្ដាលឲ្យមុតដៃរយះចេញឈាមតែម្ដង។ បន្ទាប់ពីរងរបួសឈាមហូរពេញដៃ ស្រ្តីមេម៉ាយរូបនោះ បានអង្គុយយំស្រែក មិនព្រមឡើងជិះម៉ូតូទៅផ្ទះ តាមការលួងលោមរបស់សន្តិសុខជាប្តីនោះទេ។

ដោយឃើញស្រែកឡូឡារំខានខ្លាំងពេក ក្រុមសន្តិសុខ ដែលយាមនៅជិតនោះ បានដើរទៅមើល និងជួយឃាត់សិន កុំឲ្យរំខានដល់ ការសម្រាករបស់អ្នកដទៃ និងបានសួរនាំភាគីទាំងសងខាង  រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្ដង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកេងកងទី១ មានទាំងលោកមេប៉ុស្តិ៍ទៀត បានចុះទៅដល់ដើម្បីជួយអន្តរាគមន៍ និងជួយសម្របសម្រួល ទើបបុរសជាសន្តិសុខនោះ ហៅនាងឡើងម៉ូតូជិះទៅកន្លែងគាត់ធ្វើការរបស់គាត់ ដើម្បីនិយាយគ្នាដែរ ប៉ុន្តែស្រ្តីខាងលើ មិនព្រមទៅទេ  ដោយសុំបញ្ចប់ទំនាក់ទំនង ជាប្ដីប្រពន្ធលួចលាក់នេះ ជាមុនសិន ទើបលោកមេប៉ុស្តិ៍សួរនាំ  និងសុំឆែធ្វើការឆែករក កាតសម្គាល់ខ្លួន ប្តីបានសំពះសុំទោស និងសន្យាឈប់ធ្វើទាក់ទងគ្នា  នៅចំពោះមុខសមត្ថកិច្ចតែម្ដង រួចចែកផ្លូវគ្នាចេញទៅបាត់អស់ទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post