header ads

Sponsor

ភ្នំពេញ៖  នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលបានវាយសម្លាប់ជនរងគ្រោះ ​នៅក្នុងហាងថតរូបល្អពេញចិត្តកាលពីចុងខែឧសភា ឆ្នាំ២០១៩កន្លងទៅនោះ នៅពេលនេះកម្លាំងនគរបាលបានរួមដៃគ្នាតាមចាប់បានហើយ ដល់ខេត្តបន្ទាយមានជ័យ។ 

ជនដៃដល់ឈ្មោះ ឈុន ឌឹម អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវ២៨៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។

ជនដៃដល់កំពុងតែនាំខ្លួនមកកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា អំពើឃាតកម្មដ៏សាហាវនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅហាងល្អពេញចិត្ត ផ្ដិត និងថតរូប តាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលប្រើបំពង់ទីបវាយមកលើបងប្រុសថ្លៃគាត់នេះ កើតចេញពីការប្រចណ្ឌជនរងគ្រោះជាមួយប្រពន្ធរបស់ខ្លួន ដែលធ្វើការនៅហាងផ្តិតរូបជាមួយគ្នា ដែលប្រពន្ធជនល្មើសលេងសើច ជាមួយជនរងគ្រោះយ៉ាងមានភាពស្និតស្នាល។ ប៉ុន្ដែនៅថ្ងៃកើតហេតុនេះ ប្រពន្ធរបស់ជនបង្កមិននៅនោះទេ ពោលគាត់បានទៅស្រុកកំណើត ដោយសារឈ្លោះគ្នាជាមួយជនបង្ក។

ជនរងគ្រោះ ឈ្មោះ ផុន សាលីន អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកហាង រងរបួសផ្នែកក្បាលធ្ងន់ធ្ងរ (ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅវៀតណាម)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post