header ads

Sponsor

ភ្នំពេញ ៖ បន្ទាប់ពីកិច្ចប្រជុំសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់នាចុងខែកក្កដានេះ ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងថា ក្នុងកិច្ចប្រជុំថ្ងៃនេះ ខ្ញុំបានលេីកឡេីងពីការរកឃេីញភាពអវិជ្ជមាន ភាពអសកម្មទាំងអស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមូលដ្ឋានប្រភពបញ្ហាគឺត្រង់ថា ដោយសារពេលពួកគេមិនព្រមអនុវត្តន៍តាម ឬបំពានព្រះរាជក្រឹត្យ.បទបញ្ជា.អនុក្រឹត្យ.សជណ.របស់រាជរដ្ឋាភិបាល គឺគ្មានទោស ។

ដូចនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកនឹងធ្វេីសេចក្ដីព្រាងច្បាប់ជូនរាជរដ្ឋាភិបាលដេីម្បីមានវិធានការដាក់ទោសទ័ណ្ឌចំពោះ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឬរដ្ឋបាលពាក់ព័ន្ធនានា ដែលធ្វេីការទាំងបំពាន ឬអសកម្មចំពោះច្បាប់ដែលបានកំណត់អោយធ្វេីរួមមាន ព្រះរាជក្រឹត្យ បទបញ្ជា អនុក្រឹត្យ ទេីបអាចកាត់បន្ថយបញ្ហានៅកម្ពជាជាពិសេសកាត់បន្ថយឥរិយាបថព្រហេីនរបស់មន្ត្រីទាំងនោះ ។

ឯកឧត្តមវិល្លាមថា គម្រោងនៃសេចក្ដីស្នេីច្បាប់នេះ ក៏ទទួលបានការគាំទ្រជាគោលការណ៍ពីប្រតិភូគណបក្សមួយចំនួនក្នុងឧត្តមក្រុមប្រឹក្សាផងដែរ។

លោកបានបន្តថា ពីមុនអាចអត់ធ្វេីការតាមច្បាប់អត់ទោស បានអាចព្រហេីនបាន ចាំមេីលពេអត់ធ្វេីការតាមច្បាប់ហេីយត្រូវមានទោស តេីអាចក្រអឺតក្រទមបាន ឬអត់?

សូមជម្រាបជូនថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានលេីកឡេីងបញ្ហាធំៗ ចំនួន៤ ក្នុងកិច្ចប្រជុំមានដូចជា ៖

១ ការរកឃេីញតម្រុយពុករលួយ និងភាពមិនប្រក្រតីរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងបង្កប់ភាពទុច្ចរិតក្នុងការអនុវត្តន៍ស្មារតីអនុក្រឹត្យលេខ ១៨៣ អនក្រ បក ដែលរាជរដ្ឋាភិបាលផ្ដល់ប្រទានកម្មដីធ្លីដល់ពលរដ្ឋ ៥២៥ គ្រួសារ នៅតំបន់២ សង្កាត់ខ្សាម

២ ភាពមិនប្រក្រតីនៃការអនុវត្តន៍ច្បាប់របស់រដ្ឋបាលខេត្តកណ្ដាលក្នុងការចុះឈូសឆាយដីចំការរបស់ពលរដ្ឋ ១០០គ្រួសារ នៅ ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល តាមអនុក្រឹត្យលេខ ៩៣ អនក្រ បក ដែលឈូសដីពលរដ្ឋមុនមិនទាន់ផ្ដល់សំណង ដែលផ្ទុយនិងច្បាប់អស្សាមិករណ៍មាត្រា១៩

៣ ករណីពលរដ្ឋ២២៤ គ្រួសារ នៅភូមិទទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ប្ដឹងចំពោះក្រុមហ៊ុនប៊ុនច័ន្ទគ្រឹស្នា និងភាពមិនប្រក្រតីរបស់អាជ្ញាធរមូលដ្ឋានដែលទទួលស្គាល់ដោយបោះត្រាលេីលិខិតផ្ទេរសិទ្ធ តែទីបំផុតពលរដ្ឋទទួលបានតែក្រដាសនិងគ្មានដី ហេីយតវ៉ារាប់ឆ្នាំគ្មានទទួលបានដំណោះស្រាយ

៤ ករណីមេគយឈ្មោះ យស សារ៉ាវុធ ប៉ះពាល់ដីពលរដ្ឋឈ្មោះ ទេព វ៉ារី ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនហេីយចាប់លោកស្រី ទេពវ៉ារី ដាក់គុកទាំងមានជំងឺ ចោលប្ដីពិការ ដែលថ្មីៗនេះទេីបដោះលែងមកវិញក្រោយប្រតិកម្មរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ! ករណីនេះអាជ្ញាធរមូលដ្ឋានអះអាងថាជាដីរបស់ ទេពវ៉ារី តែអាជ្ញាធរថ្នាក់ស្រុកថ្នាក់ខេត្តកាង យស សារ៉ាវុធ មកបំពានជនរងគ្រោះនិងចាប់ដាក់គុកដោយព្រៃផ្សៃ

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកនឹងរង់ចាំតាមដានបន្តទៀតចំពោះវិធានការនានារបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះករណីដែលយេីងខ្ញុំបានលេីកឡេីង ព្រោះសមត្ថកិច្ចរបស់ឧត្តមក្រុមប្រឹក្សាត្រឹមតែនាំធាតុចូលជូនរដ្ឋាភិបាលតែប៉ុណ្ណោះ ការចាត់វិធានការ និងដោះស្រាយ គឺនៅលេីសម្ដេចនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post