header ads

Sponsor

កែបៈ រថយន្តកាមរីឆ្លាមមួយគ្រឿង ដែលម្ចាស់ទើបតែទិញថ្មី បាន​បើកធ្លាក់ប្រឡាយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមគ្រប់គ្នា ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖២០នាទីរសៀលថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

រថយន្តដែលបើកធ្លាក់ប្រឡាយនោះ ម៉ាកកាមរីឆ្លាមពណ៌ស បើកបរដោយបុរសម្នាក់ជាមន្ត្រីសាលាក្រុងកែប បានរេចង្កូតជ្រុលធ្លាក់ទៅប្រឡាយ តែមិនបណ្ដាលឲ្យមានអ្នករបួសឡើយ គ្រាន់តែធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរូបនោះ បើករថយន្តមកពីកើតទៅលិច ដល់ចំណុខខាងលើ ក៏ឃើញរថយន្តនោះរេចង្កូតធ្លាក់ទៅក្នុងប្រឡាយតែម្ដង។

បើតាមបុរសជាអ្នកបើករថយន្ដ បានដឹងថា ពេលកំពុងបើកបរ មានគេស្រែកហៅពីខាងក្រៅពេលនោះ គាត់ក៏ងាកមុខក្រោយ ហើយលើកជើងជាន់ហ្វ្រាំងតែវាជាន់ខុសប៉ះចំលើហ្គា ហើយក៏ធ្លាក់ពីលើថ្នាល់ទៅចូលប្រឡាយតើម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post