
ព្រះវិហារៈ បែកធ្លាយលិខិតរបស់លោក លឹម ម៉ៅ អភិបាលរងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំផ្ទេរក្របខ័ណ្ឌពីមន្ត្រីរាជការស៊ីវិល មកបម្រើការងារជាមន្ត្រីក្របខ័ណ្ឌនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងសូមតែងតាំងមុខតំណែងជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ នេះបើយោងតាមលិខិតចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។
ការធ្វើលិខិតនេះ គឺតាមរយៈលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងលោកអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។
ខ្លឹមសារលិខិត មានដូចតទៅ ៖ ខ្ញុំបាទឈ្មោះ លឹម ម៉ៅ ឆ្នាំកំណើត ១៩៧១ អត្តលេខមន្ត្រីរាជការ១៧១០ ៧០០០ ៥៥ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ឋានៈជាអភិបាលរងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទីគោរពដ៏ខ្ពង់ខ្ពស់តាមរយៈលោកអភិបាលស្រុកត្បែងមានជ័យ លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងលោកអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។
កម្មវត្ថុ ៖ សំណើសុំផ្ទេរក្របខ័ណ្ឌពីមន្ត្រីរាជការស៊ីវិលមកបម្រើការងារជាមន្ត្រីក្របខ័ណ្ឌនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងសូមតែងតាំងមុខតំណែងជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូនសម្តេចក្រឡាហោម មេត្តាជ្រាបថា ខ្ញុំបាទបានបម្រើការងារជាមន្ត្រីរាជការស៊ីវិលអស់រយៈពេល២២ឆ្នាំ មកហើយ បច្ចុប្បន្នជាអភិបាលរងស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ បានឆ្លងកាត់ការសិក្សាទទួលបានសញ្ញាបត្រឧត្តមរុក្ខកម្ម ខ្ញុំបាទមានបំណងចង់ទៅបម្រើការងារជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារវិញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការបម្រើជាតិមាតុភូមិ។
សេចក្តីដូច បានគោរព និងជម្រាបជូនខាងលើ សូមសម្តេចក្រឡាហោម មេត្តាអនុញ្ញាតផ្ទេរក្របខ័ណ្ឌ និងតែងតាំងមុខតំណែងខ្ញុំបាទ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដោយក្តីអនុគ្រោះ

