header ads

Sponsor

យើងអាចនិយាយបានថាជាស៊េរីទូរស័ព្ទដែលមានប្រជាប្រិយភាពខ្លាំង នៅពេលដែលវត្តមានទូរស័ព្ទ OPPO ត្រកូល F នៅតែបន្ត និង មានអ្នកគាំទ្រមិនដាច់សូនៅក្នុងទីផ្សារទូរស័ព្ទទាំងនៅកម្ពុជា និង នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ មានហេតុផល៥យ៉ាងដែលអ្នកទាំងអស់គ្នាគួរតែដឹងពីគុណសម្បិត្តដែលមានស្រាប់របស់ OPPO ត្រកូល F ជាពិសេសគឺម៉ូឌែលទំនើបចុងក្រោយ OPPO F11 Pro ទាំងបីពណ៌ ដែលមានពណ៌ Thunder Black, Aurora Green និង​ពណ៌ Waterfall Grey! ។

         ហេតុផលទី១៖ នោះគឺ គុណតម្លៃ ដែលមានន័យថាទោះវាមានតម្លៃត្រឹមតែ 359$ នេះក្តី គឺមនុស្សគ្រប់វ័យអាចទទួលយកបានទាំងអស់ ដោយវាមិនថ្លៃពេក និង មិនធូរថ្លៃពេក។

            ហេតុផលទី២៖ គុណភាពថាមពលថ្មធំ 4000mAh និង មានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ហើយដូចអ្នកទាំងអស់គ្នាធ្លាប់បានដឹងស្រាប់ហើយថា ត្រកូល F គឺចាប់    ផ្តើមល្បីខ្លាំងតាំងពីជំនាន់ F9 មកម៉្លេះ! ដោយវាអាចសាកថ្មត្រឹមតែ៥នាទីប៉ុណ្ណោះ គឺឆាប់ពេញ និង អាចនិយាយគ្នាលេងបានរយៈពេលយូរ ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយចំពោះម៉ូឌែល OPPO F11 Pro 128GB នេះ។

            ហេតុផលទី៣៖ គឺ​ទំហំផ្ទុកទិន្នន័យ ROM 128GB កាន់តែធំជាងមុនចំនួន២ដង និង ទំហំ RAM 6GB ដែលជាមូលហេតុដ៏មានសារៈសំខាន់មូយសម្រាប់អ្នកនិយមលេងហ្គេមអ៊ីនធើណែត ព្រោះវាអាចផ្ទុកនូវហ្គេមអនឡាញធំៗបានកាន់តែច្រើនជាងមុនសម្រាប់លោកអ្នក មិនតែប៉ុណ្ណោះទំហំនេះអាចផ្តល់នូវគុណសម្បត្តិក្នុងការផ្ទុករូបភាពវីដេអូ និង រូបភាពសន្លឹកបានកាន់តែច្រើនមិនគួរឲ្យជឿ។

          ហេតុផលទី៤៖ គឺគុណភាពកាម៉េរ៉ាក្រោយភ្លោះ 48MP អាចថតរូប Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត និង កាម៉េរ៉ាស៊ែលហ្វីបង្កប់ខ្លួនទំហំ 16MP រហូតដល់ Fan ខ្លះបានដាក់ឈ្មោះកាម៉េរ៉ារបស់វាថា ជាអ្នកជំនាញកែសម្ផស្សម៉ាអេមតែម្តង ។ 

            ហេតុផលទី៥៖ គឺការរចនារូបរាងខាងក្រៅដ៏ទាន់សម័យ និង ទាក់ទាញជាមួយពណ៌ទាំងបីបែប High Class ព្រមជាមួយនឹងអេក្រង់លាតពេញ កម្រិត 6.5 FHD+ រហូតដល់ទៅ 93.1% ឯណោះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទកាន់តែមានភាពងាយស្រួល ក្នុងការទស្សនារូបភាព         វីដេអូ និង រូបភាពផ្សេងៗ គ្មានការរំខានពីចន្លោះឆក និង ត្រជាក់ភ្នែកថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post