Sponsor

កោះកុងៈ​  កាលពី ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ឈ្មោះ​តាក​ឡៃ​អាយុ​២៥​ឆ្នាំ​(​កូនស្រី​ដែល​សម្រាល​ចេញ​ផ្ទៃ​ម្តាយ​មាន​ទម្ងន់​៣​គីឡូ​កន្លះ​)​។ រីឯ​ប្តី​ឈ្មោះ​ពុធ ចាន់​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង​។​

មូលហេតុ​ដែល​ប​ញ្ចូ​ន​ស្ត្រី​មក​សម្រាល​មិនទាន់​ពេលវេលា​ ដោយសារតែ​តាមផ្លូវ​ទឹក​ជួបនឹង​បញ្ហា​ព្យុះភ្លៀង​ខ្លាំង​។​ម្យ៉ាងទៀត​មាត់ស្បូន​បើក​អស់​ដល់ពេល​ត្រូវ​សម្រាល​មិន​ពន្យារ​បានទេ​។

​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​លើកឡើង​ទៀតថា ​ទោះយ៉ាងណា​ក្តី​ស្ត្រី​ម្នាក់នេះ​បាន​សម្រាលកូន​ដោយ​សុវត្ថិភាព​មិនមាន​បញ្ហា​អ្វី​ទេ​។​ក្រោយ​សម្រាក​លើ​អូប័រ​ក៏ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ជ​ញ្ចូ​ន​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ផ្តល់​សេវា​ព្យាបាល​ថែទាំ​បន្ថែម​។​

​ ករណី​ស្រី្ត​សម្រាលកូន​លើ​អូប័រ​ឬ​ទូក​មិនជា​ករណី​លើកដំបូង​ឡើយ គឺ​កើតមាន​សុ​ទ្ឋ​តែ​រៀងរាល់ឆ្នាំ​យ៉ាងហោច​ក្នុង​១​ឆ្នាំមាន​៥​ទៅ​៦​ករណី​។​តែ​មន្ទីរ​សុខាភិបាល​និង​ក្រុមគ្រូពេទ្យ​បាន​ផ្តោត​ការយកចិត្ត​ខិតខំ​ចាត់​ប​ញ្ចូ​ន​និង​សង្គ្រោះ​មក​សម្រាល​នៅ​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា​ប្រកបដោយ​សុវត្ថិភាព​។​

​ក្រុមមន្ត្រី​សុខាភិបាល​នៅតាម​មណ្ឌល​សុខភាព ​ពិសេស​មណ្ឌល​សុខភាព​លើដី​កោះ​នៅ​ឆ្ងាយ​ដាច់​ស្រ​យោល​ពី​ទីប្រជុំ​បានទទួល​ការបណ្តុះបណ្តាល​សង្គ្រោះបន្ទាន់ ​ពី​របៀប​សង្គ្រោះ​អ្នកជំងឺ​ឬ​អ្នករងគ្រោះ ដោយ​ផ្តល់​ថ្នាំ​សម្ភារ​:​ឧបករណ៍​សុខាភិបាល​មួយចំនួន​ទៀតផង​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor