header ads

Sponsor

បន្ទាយមានជ័យ ៖ មេឃកំពុងភ្លៀង លាយឡំ និង ខ្យល់បក់បោកមកខ្លាំង ជណ្ដើរបានរលំសង្កត់ចំបុរសម្នាក់ ដែលកំពុងបើកបរម៉ូតូ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទី ក្នុងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំនុចបរិវេណកាស៊ីណូ ផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមពលរដ្ឋ ដែលជាអ្នករត់ម៉ូតូឌុប នៅចំនុចផ្កាយ៥ បានឲ្យដឹងថា បុរសម្នាក់ បើកបរម៉ូតូ ពីជើងទៅត្បូង ស្រាប់តែមកដល់ចំនុចកើតហេតុ នៅពេលមេឃកំពុងភ្លៀង និង មានលាយខ្យល់បក់បោកខ្លាំង ស្រាប់តែរលំជណ្ដើរត្រូវចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post