
ភ្នំពេញ៖ កាលពីថ្ងៃទី១១ កក្កដា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្ពុជាបានសម្រេចបោះបង់ចោលនូវគម្រោង ពន្ធនាគារ វីអាយភី (VIP) ដែលវិនិយោគជាមួយក្រុមហ៊ុនឯកជន ក្រោយពីធ្វើការសិក្សារកពុំឃើញមានប្រទេសណាមួយ ធ្វើពន្ធនាគារទំនើបបែបនេះសម្រាប់ឃុំខ្លួនអ្នកជាប់ឃុំ ដែលមានលទ្ធភាពបង់ប្រាក់ ខណៈការសាងសងជិតបានរួចរាល់ហើយ។
ក្រោយការប្រកាសខាងលើរួចភ្លាម លោកវិល្លាម បានលើកឡើងថា កុំតែលុបគម្រោងនេះចោល ខណៈដែលសង់ជិតរួចរាល់ កុំអីពួកអ្នកមានទុច្ចរិត និង មន្ត្រីខ្វាក់មនសិកាមួយចំនួន
កាន់តែលែងញញេីតនិងបំផ្លិចបំផ្លាញសង្គម រំលោភច្បាប់ ជិះជាន់ប្រជាជនហេីយ ព្រោះវាអាងថាជាប់គុកក៏ជះលុយដេកគុក VIP ដែរ ។
លោកថាគុកជាកន្លែងលុតដំ កន្លែងកែប្រែមនុស្ស បែរជាក្លាយទៅជាសណ្ឋាគារ VIP ឯណាឯណីឆ្កុយ ។



