header ads

Sponsor

ព្រះវិហារៈ យោងតាមសេចក្ដីប្រកាសព័ត៌មានពីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធន្មជាតិ ថ្នាក់ជាតិ អាជ្ញាធរខេត្តព្រះវិហារ បានចាត់វិធានការក្ដៅគគុក និងដូចភ្លៀង រលឹមចុះបង្ក្រាប ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់បានជាច្រើនកន្លែងរយៈពេលជិតមួយសប្ដាហ៍នេះ។

បើតាមការសង្កេតឃើញទីតាំងសិប្បកម្មកែច្នៃឈើរយៈពេលកន្លងមកមានពាសពេញ តាម បណ្ដាស្រុក ទូទាំងខេត្តព្រះវិហារ តែមន្រ្តីទទួលបន្ទុកខាងព្រៃឈើហាក់បីដូចជាមិនសូវខ្វល់ ការកាប់ បំផ្លាញព្រៃឈើទាំងធំទាំងតូចនោះទេ ទើបតែពេលនេះបានចាត់វិធានការតែវាចង់ហួសពេលទៅហើយ។

បើតាមការលើកឡើងពីប្រជាពលរដ្ឋមួយចំនួនថា កាលពីមិនទាន់ធ្លាក់សេចក្ដីប្រកាសព័ត៌មាន ពីគណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្គាបបទល្មើសធនធានធម្មជាតិនោះ មន្រ្តីជំនាញ ទទួលបន្ទុកខាងផ្នែកព្រៃឈើ ហាក់បីដូចមិនមានវិធានការសោះ ឬក៏បានទទួលលាភសក្ខារៈពីក្រុមធ្វើអាជីវកម្មឈើទាំងនោះ។

ការលើកឡើងពីពលរដ្ឋបែបនេះ ពួកគាត់សង្ឃឹមថា បើសិនអាជ្ញាធរ ឬក៏​ស្ថាប័នពាក់ព័ន្ធនៅតែរឹតបន្តឹងចាត់វិធានការទៅដល់ក្រុមឈ្មួញធ្វើអាជីវកម្មឈើទាំងនោះបានរហូត ប្រាកដជាព្រៃឈើមានស្ថេភាពឡើងវិញ ហើយនិងវាក៏អាចទប់ទល់និងគ្រោះធម្មជាតិបានផងដែរ។

សូមបញ្ជាក់ថា ការចុះប្រតិបត្តិការបង្រ្គាបដ៏ក្ដៅគគុកបែបនេះ គឺអ្នកយកព័ត៌មានយើងមិនអាចទទួល បានទិន្ន័យក្នុងការបង្រ្កាបពីសមត្ថកិច្ចចម្រុះបាននោះទេ ដោយសារតែសមត្ថកិច្ចកំពុងជាប់រវល់បង្ក្រាបបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post