header ads

Sponsor

ក្នុងដំណើរការងារចុះពិនិត្យមើលការអនុវត្តច្បាប់របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ឯកឧត្តមវិល្លាម បានឲ្យដឹងថា លោក ឈឹម ឆវណ្ណ បានអះអាងថា ម្ដាយគាត់ជាប់ពន្ធនាគារទាំងមានជំងឺ ឪពុកស្លាប់មួយចំហៀងខ្លួន ព្រោះមានជំលោះដីធ្លីជាមួយមន្ត្រីគយមានអំណាចម្នាក់មកពីខេត្តបាត់ដំបង ឈ្មោះ យស សារ៉ាវុធ ដែលរំលោភដីគាត់នៅ នៅភូមិទំនប ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បច្ចុប្បន្នគេកំពុងប្រុងចាប់គាត់បន្ថែមទៀត រួមទាំងគម្រាមកំហែងដល់ជីវិតគាត់ជារៀងរាល់ថ្ងៃ។

អាជ្ញាធរមូលដ្ឋាន និងជាអតីតមេឃុំ បានអះអាងថា ដីរបស់ យស សារ៉ាវុធ ពុំមានពាក់ព័ន្ធនឹងដីក្រុមគ្រួសារជនរងគ្រោះទេ តែមន្ត្រីអាងអំណាចរូបនេះនៅតែបង្កេីតលេសរកតែវិធីចាប់ក្រុមគ្រួសារនេះដាក់គុក តាមរូបភាពដែលអាចធ្វេីបាន ទោះផ្ទុយពីច្បាប់យ៉ាងណាក្ដី។

ឯកឧត្តមវិល្លាមថា សំណុំរឿងនេះនៅដៃសមាជិកឧត្តម្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលរៀបចំកសាងរបាយការណ៍ជូនសម្ដេចតេជោ ព្រោះយេីងខ្ញុំទេីបតែចុះសិក្សារួចកាលពីថ្មីៗនេះ។

ជនរងគ្រោះអះអាងថាបច្ចុប្បន្នម្ដាយគាត់ដែលជាប់គុកព្រោះដីខ្លួនឯង កំពុងមានជំងឺជាទម្ងន់នៅពន្ធធនាគារ ដែលមិនទទួលបានការថែទាំងដិតដល់នោះទេ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សុំអំពាវនាវ ឲ្យអស់លោក មេត្តាធ្វេីការតាមការណែនាំរបស់សម្ដេចតេជោ គឺកុំអោយមានពលរដ្ឋណាជាប់គុកច្រវ៉ាក់ឲ្យសោះដោយសារជំលោះដីធ្លី ។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post