header ads

Sponsor

ក្រចេះ៖ យោងតាមផេគ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានឲ្យដឹងថា យើងមានការសោកស្តាយដែលបានដឹងថាសត្វផ្សោតមួយក្បាលបានស្លាប់កាលពីថ្ងៃមិញនេះដែលបានប្រទះឃើញនៅក្នុង ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ទីរួមខេត្តខេត្តក្រចេះ។

សាកសពសត្វផ្សោត ត្រូវបានយកមករក្សាទុកនៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។ ក្រុមការងារស្រាវជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋានជាបឋមថាសត្វផ្សោតនោះ ស្លាប់ដោយសារជាប់មង ព្រោះមានស្នាមមង នៅកន្ទុយរបស់វា។

ផ្សោតនោះមានទំងន់ ១០៤ គីឡូក្រាម មានប្រវែងសរុប ១,៩៨ ម៉ែត្រ និងអាយុប្រហាក់ប្រហែលចន្លោះពី ១៥-១៨ ឆ្នាំ។

សត្វផ្សោតដែលស្លាប់នេះ ត្រូវបានគេកត់សម្គាល់ថាជាសត្វផ្សោតទី ៥ ហើយ ដែលបានត្រូវគេប្រទះឃើញស្លាប់តាំងពីខែមករា ឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយចំនួនកូនផ្សោតដែលកើតក្នុងកំឡុងពេលដូចគ្នានេះគឺមានចំនួន ៩ក្បាល។

ការដាក់ម៉ងនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចំបងដែលធ្វើអោយមានការស្លាប់សត្វផ្សោតទន្លេមេគង្គ។ យើងខ្ញុំសូមអំពាវនាវ សូមកុំអោយមានការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សដើម្បីការពារសត្វផ្សោតទន្លេមេគង្គដែលជាបេតិកភណ្ឌមានជីវិតដ៏មានតម្លៃរបស់ប្រទេសយើង ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post