header ads

Sponsor

ភ្នំពេញៈ តើ​មានបញ្ហាអ្វី ទើបធ្វើអោយប្ដីប្រពន្ធមួយគូ ដែលប្ដីជាមន្ត្រីនគរបាលពន្លត់អគ្គិភ័យ ចាប់ដៃគ្នា ជាមួយស្ត្រីជាប្រពន្ធតាមប្រពៃណី រហូតមានកូនប្រុស អាយុ៤ឆ្នាំម្នាក់ហើយ និងម្នាក់ទៀត អាយុ៤ខែក្នុងពោះហើយ  បែរជាប្ដីរត់ចុះចោលប្រពន្ធកូន ទៅបង្កាត់ភ្លើងចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយស្រីថ្មីទៅវិញ តែទោះជាយ៉ាងណាស្ត្រីប្រពន្ធ បានស៊ូទ្រាំពពោះតែម្នាក់ឯង  រហូតគ្រប់ខែសម្រាលបានកូនម្នាក់ទៀត ស្រាប់តែប្ដីទៅប្ដឹងតុលាការ សុំលែងលះប្រពន្ធថែមទៀតផង។

ស្ត្រីជាប្រពន្ធឈ្មោះ យឺន ករុណា អាយុ២៨ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យា នាយកដ្ឋាន ព្រះបរមរាជវាំង ស្នាក់នៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកឯប្ដីឈ្មោះ អេង ឃាង អាយុ៣២ឆ្នាំ មុខរបរមន្ត្រីនគរបាលពន្លត់អគ្គិភ័យ អាសយដ្ឋានផ្ទះលេខ៨០៦  ផ្លូវជាតិលេខ២  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

បើតាមគណនេយ្យហ្វេសប៊ុករបស់ស្ត្រីជាប្រពន្ធឈ្មោះ "Din Din" បានបង្ហោះរៀបរាប់សម្ដីចេញពីចិត្តកាលពីល្ងាចថ្ងៃទី២៩  ខែកក្កដា  ឆ្នាំ២០១៩  ហើយថែមទាំងផ្ញើប្ដីអោយនារី ដែលជាប្រពន្ធក្រោយប្ដីរបស់ខ្លួនជួយមើលថែជំនួសខ្លួនផង ដែលមានខ្លឹមសារទាំងស្រុងថា "ល្អតែមើល ស្អាតតែរូប សម្ដីថ្លៃ សម្ដែងសមនិយាយសម ពូកែសម្ដែង ទាំងស្រីទាំងប្រុស តែធាតុពិត អាប្រុសក៏ថោក មីស្រីវិញចរិកធូរថ្លៃ ខ្វះប្រុសយកប្ដីគេ ហើយសម្ដីបានទៀត អាប្រុសវិញសិតតែស្បថ មិនទាក់ទងធាតុពិត មើលទៅឡូយណាស់ សមណាស់ ធ្វើខ្លួនដូចអត់មានរឿងអី នាងអើយលោកអើយ មិនទាន់ចប់ទេ ហ៊ានធ្វើចឹងផង សាហាវទាំងប្រុសទាំងស្រី ខ្លាំងជាងគេអាប្រុសខ្វះទំនួលខុសត្រូវ រមើលគុណ ស្រីល្អផ្ញើរប្ដីផង មើលថែម្នាក់និងអោយល្អផង តិចទៀតទៅបានកូនពីរបី វាបញ្ចេញចរិកដើម ធ្វើដាក់នាងឯងវិញទៅប្រឹងតិចទៅនាង នាងឯងខ្លាំងតិចទៀត ទៅមានអ្នកខ្លាំងជាងនាងឯងទៀត ថោកណាស់មិនជេរ នាំអោយថោកមាត់ទេ ចាំទុកអាប្រុសចរិកធូថ្លៃ អ្នកឯងជេរកូនៗសិតតែកើតមកអោយងាប់ ឡូវអ្នកឯងបើកភ្នែកអ្នកឯងមើលទៅកូនខ្ញុំមេចវិញ។  លោកឯងមានចិត្តកាច់សាហាវជាងសត្វតិរច្ឆាតទៀតយកទៅស្រីល្អថែប្រុសល្អរបស់នាងឯងផងទៅ រត់ចោលកូនតាំងពីកូនអាយុ៤ខែក្នុងពោះ កូនប្រុសបង អាយុ៤ឆ្នាំ ដោយសារនាងឯងដឹងហើយលឺហើយថា ម្នាក់និងមានកូនប្រពន្ធ នាងឯងនៅតែទាក់ទង ហើយសម្ដីថ្លៃទៀត អាប្រុសវិញវក់ និងស្រី ទុកកូនប្រពន្ធដូចសត្វ មិនខ្វល់អាក្រក់រកលេខដាក់គ្មានទេលើលោក" ។

បើតាមគណនេយ្យ ហ្វេសប៊ុក របស់ឈ្មោះ "Bong Rothanak " ដែលជាប្អូនបង្កើតស្ត្រីជាប្រពន្ធ បានបង្ហោះ ចែករំលែក អមជាមួយខ្លឹមសារបន្ថែមថា  "មើលមុខអោយហើយចុះបងប្អូនប្រពន្ធធ្លាប់ឈាម ទាំងថ្លុតៗ ស្រែករកប្តី តែប្តីបែបជាដេកអោបស្រី ធ្វើមិនដឹង ប្រពន្ធរកការងារអោយល្អធ្វើមានបាន បែបជាបែកគំនិតមានស្រី ធ្វើបាបចិត្តប្រពន្ធដេកអោបស្រី ហឺហា ធ្វើមិនដឹង ហើយដាក់ពាក្យ បណ្តឹងទារលែងប្រពន្ធទៅវិញ (ជួយគិតផងមើល)"

ជាចុងក្រោយ  ស្ត្រីជាប្រពន្ធ សុំត្រឹមតែកូនទាំងពីរនាក់មកចិញ្ចឹមបីបាច់ថែរក្សាតែប៉ុណ្ណោះ  ដោយការចំណាយផ្សេងៗ និងលើកឡើងក្នុងអំឡុងពេលកាត់ក្ដីនៅតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post