
សមត្ថកិច្ចបានឱ្យដឹងថា: រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខ ភ . ព ២AM-៣៤៦២ ដឹកកម្មករ រោងចក្រ អ្នកបើកបរឈ្មោះ ខេន សាវៀន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មករ រស់នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
អ្នកស្លាប់ទី១ ឈ្មោះ គង់ ចន្ធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទួលអង្គ ឃុំគគីរសោម, អ្នកស្លាប់ទី២ ឈ្មោះ ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិបាក់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ចំពោះមូលហេតុមកពីរថយន្តដឹកកម្មករនិយោជិតនោះជាន់ហ្វ្រាំងខ្លាំងពេក មិនបានប្រយ័ត្នក៏បោកក្រឡាប់ទៅម្ខាងថ្នល់ ជនរងគ្រោះចំនួន៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូចំនួន១៩នាក់ (ស្លាប់ចំនួន ០២ នាក់) និងបានបញ្ជូនបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំនួន១២នាក់ ៕ ដោយ: ស្វាយរៀង



















