header ads

Sponsor

តាកែវៈ ថ្លែងនៅក្នុងពីធីប្រកាសតែងតាំង ផ្ទេ​ភារកិច្ច និងបំពាក់ឋានន្តរស័ក្តិជូនដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋានខេត្តតាកែវជិត ២០០នាក់ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក​ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ បានជំរុញអោយស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយទោ សុខ សំណាង ពិនិត្យទៅលើមន្ត្រីនគរបាលចាស់ៗ ដែលមានប្រវត្តិតស៊ូបម្រើការងារពីមុនមក ដើម្បីតំឡើងឋាន្តនរស័ក្តិជូនពួកគាត់ ជាការលើកទឹកចិត្ត ព្រោះថា ពីមុនៗមក គឺមានតែពួកគាត់ទាំងនេះហើយ ដែលជាអ្នកអនុវត្តការងារដែលថ្នាក់លើដាក់អោយ ។

លោក​ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី បានមានប្រសាសន៍ បន្តថា យើងជាមន្ត្រីនគរបាលត្រូវប្រកាន់ខ្ជប់លើវិន័យរបស់អង្គភាព ហើយ ក្រុមប្រឹក្សាវិន័យ គឺត្រូវតែអនុវត្តន៏ និងតាមមើលជាប្រចាំលើការងារល្មើសវិន័យរបស់មន្ត្រីនគរបាល ណាដែលបានធ្វើខុស ដូច្នេះមន្ត្រីនគរបាលទាំងអស់ត្រូវបន្តអនុវត្តន៍ និងគោរពទៅតាមបញ្ជារបស់ថ្នាក់ដឹកនាំ និងគោរពទៅតាមវិន័យរបស់អង្គភាព។

ក្នុងនោះដែរ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍លើកទឹកចិត្តដល់កងកម្លាំង​ទាំងអស់ ដែលទើបតែទទួលបានតួនាទី និងឋានន្តរស័ក្តិថ្មី ដែលទទួលបានការលើកទឹកចិត្តពីថ្នាក់លើ ត្រូវតែបន្តអនុវត្តន៍ការងារនេះ អោយបានល្អបន្ថែមទៀត ពិសេសត្រូវរក្សាអោយបាននៅគោលនយោបាយភូមិឃុំមានសុវត្តិភាព ខណៈដែលបច្ចុប្បន្ននេះ មានចំណុចពីរ ធំលើការងាររបស់កងកំលាំង គឺការងារ ចរាចរណ៏ផ្លូវគោក និងការបង្ការនិងបង្ក្រាបករណីគ្រឿងញៀន ។ ដែលចំណុចទាំងពីរនេះ បាននឹងកំពុងតែក្លាយជាបញ្ហាប្រឈមខ្លាំង ដូច្នេះកងកំលាំងនគរបាល ទាំងអស់ត្រូវតែប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណារក្សារអោយបាននៅក្នុងមូលដ្ឋានរបស់យើង គ្មានគ្រឿងញៀន គ្មានគ្រោះថ្នាក់ចរាចរណ៏ និងពោពេញទៅដោយប្រជាពលរដ្ឋដែលចេះគោរពច្បាប់ ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច ផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរៈសក័្តថ្មីនេះដែរ មានប្រកាសចូលជាស្នងការរងខេត្តតាកែវ ចំនួន ៥នាក់ និងបំពាក់ឋានន្តរៈស័ក្តចាប់ពីថ្នាក់ វរៈសេនីយ៏ឯក ចុះមកដល់ថ្នាក់ព្រិលបាលឯក ចំនួន ១៩៨នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post