header ads

Sponsor

នៅពលេនេះ ព្រឹត្តិការណ៍ប្រកួតប្រជែងលេងហ្គេមតាមរយៈស្មាតហ្វូន NEX របស់ក្រុមហ៊ុន vivo ត្រូវបានភ្ជាប់ជាមួយនឹងប្រព័ន្ធ Multi- Turbo និង Turbo Mode ចុងក្រោយបំផុត ដែលមានការចូលរួមរបស់ក្រុមជើងខ្លាំងទាំង 16 នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រអន្តរជាតិ Spring Split of PUBG MOBILE Club Open (PMCO) Global ឆ្នាំ 2019 នៅក្នុងទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។ vivo NEX គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវប្រើប្រាស់ជា tools មួយសម្រាប់អ្នកលេងហ្គេមទាំងអស់ដែលចូលរួមនៅក្នុងការប្រកួតដណ្តើមពានរង្វាន់នេះ។ ព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រ PMCO 2019 នេះ បែងចែកចេញជា Spring និង Fall Split ដែលរង្វាន់សម្រាប់វគ្គនីមួយៗ គឺសរុបទឹកប្រាក់ដល់ទៅ 2.5 លានដុល្លារអាមេរិក។

ស្មាតហ្វូនស៊េរីថ្មី NEX នេះ គឺជាលំដាប់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុន vivo ហើយវាគឺមានការនាំមុខគេទៅលើការឌីស្សាញជាមួយនឹងភាពច្នៃប្រឌិតកម្រិតខ្ពស់ កម្លាំងម៉ាស៊ីនខ្លាំង និងបច្ចេកវិទ្យា cutting-edge technologies ដែលគ្មានដែនកំណត់ថែមទៀតផង។

ជាមួយនឹងអេក្រង់ Ultra FullView™ Display នេះ ស្មាតហ្វូន NEX នេះ អាចអោយកម្រិតនៃអេក្រង់របស់ស្មាតហ្វូននេះមានដល់ទៅ 91.24% បើធៀបជាមួយនឹងតួខ្លួនរបស់វាដែលធ្វើអោយអ្នកលេងហ្គេមជាច្រើនទទួលបាននូវបទពិសោធន៍នៃការប្រកួតកាន់តែអស្ចារ្យគ្មានគូប្រៀបនោះអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ នេះ គឺជាស្មាតហ្វូនដំបូងបំផុតក្នុងលោកដែលប្រើប្រាស់នូវកាមេរ៉ា Elevating Front Camera លាក់នៅក្នុងខ្លួនរបស់វា ហើយសម្រាប់ការថតរូបភាព Selfies វិញនោះ គឺកាន់តែអស្ចារ្យគ្មានគូប្រៀបនោះទេ។ វាពិតជាប្លែកពីការថតរូបភាពទៅនឹងស្មាតហ្វូនជំនាន់មុនៗ។ឥឡូវនេះ ក្រុមហ៊ុន vivo បាននាំយកនូវស្មាតហ្វូន NEX នេះ ជាមួយនឹងការប្រកួតប្រជែងថ្មីៗ ពិសេសតាមរយៈការ Upgrade ទៅលើតួនាទីនៃការលេងហ្គេមរបស់ស្មាតហ្វូននេះ។ នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហុន vivo ក្នុងការប្តេជ្ញាចិត្តដើម្បីបន្ថែមថាមពលកាន់តែខ្លាំងសម្រាប់អ្នកលេងហ្គេមនៅក្នុងអំឡុងព្រឹត្តិការណ៍នៃការប្រកួតវគ្គ PUBG MOBILE Club Open Global Finals 2019 នេះ។ ជាមួយនឹងការ Upgrade ទៅលើមុខងារកាន់តែខ្លាំងនេះ ស្មាតហ្វូន NEX នេះ ធានាបានថា អ្នកលេងហ្គេមជាច្រើននឹងអាចប្រើប្រាស់នូវកម្មវិធី Software ដែលល្អបំផុតនៅក្នុងការជួយពួកគេអោយទទួលបាននូវជ័យជំនះនៅក្នុងការប្រកួតនោះ។

ម៉ាស៊ីន vivo Multi-Turbo Engine ដែលធានាទៅលើបទពិសោធន៍នៃការលេងហ្គេមរលូនគ្មានបញ្ហា

ស្មាតហ្វូនស៊េរីថ្មី NEX នេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធម៉ាស៊ីន vivo Multi-Turbo Engine ដើម្បីផ្តល់នូវអំណាចថាមពលគ្មានដែនកំណត់នៅក្នុងអំឡុងពេលនៃការលេងហ្គេមនោះ។ វាមានការបញ្ជូលគ្នានៃមុខងារ Turbo សំខាន់ៗជាច្រើនដូចជា Game Turbo, Center Turbo, Cooling Turbo និង AI Turbo ដើម្បីធានាថាការលេងហ្គេមគឺពិតជាអស្ចារ្យ និងរលូនគ្មានគូប្រៀបនោះទេ។

•‘Game Turbo’ សម្រាប់ធ្វើការភ្ជាប់កម្លាំងម៉ាស៊ីននៃការលេងហ្គេម SDK ទៅនឹងការរៀបចំជាក់លាក់ណាមួយនៃហ្គេមដែលកំពុងតែមានការពេញនិយមដូចចជា PUBG MOBILE នេះ។

•‘Center Turbo’ ផ្តល់អាទិភាពសម្រាប់ធ្វើការគ្រប់គ្រងទៅលើ CPU និង ធនធាននៃប្រភពខាងក្នុងដើម្បីធានាថាកម្លាំងម៉ាស៊ីនរបស់វាឈានដល់កម្រិតខ្ពស់បំផុតសម្រាប់ការលេងហ្គេមទោះបីជាមានកម្មវិធីច្រើនដំណើរការជាមួយគ្នាក៏ដោយ។ វាអាចធ្វើការកាត់បន្ថយទៅលើកម្រិតធ្លាក់ចុះនៃ FPS ដល់ទៅ 78% ។

•‘Cooling Turbo’ ធ្វើការធានាថាស្មាតហ្វូនរបស់អ្នកមិនក្តៅតាមរយៈមុខងារនៃប្រព័ន្ធត្រជាក់ និង រន្ធខ្យល់ Thermal ដែលអ្នកលេងហ្គេមនឹងកាន់តែជក់ចិត្តនៅក្នុងការប្រកួតនេះ។

•‘AI Turbo’ គឺមានភាពឆ្លាតវៃនៅក្នុងការគ្រប់គ្រងទៅលើថាមពលថ្មនៃ  CPU/GPU ដើម្បីធ្វើការធានាថាការលេងហ្គេមគឺអស្ចារ្យបំផុត និងរលូនគ្មានឧបសគ្គអ្វីនោះទេ។ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យានៃការព្យាករណ៍ AI នោះ ល្បឿននៃកម្មវិធីនេះគឺមានការកើនឡើងដល់ទៅ 20%

បើធៀបជាមួយនឹងការដំណើរការកម្មវិធីនេះនៅលើស្មាតហ្វូនធម្មតានោះ។

មុខងារ Turbo Mode បង្កើនប្រសិទ្ធិភាពនៅក្នុងការប្រកួតហ្គេម PUBG MOBILE

នៅក្នុងការបើកដំណើរការនូវមុខងារ Turbo mode នៅលើស្មាតហ្វូនស៊េរីថ្មី NEX នេះ អាចធ្វើការបង្កើននូវប្រសិទ្ធិភាពកាន់តែអស្ចារ្យសម្រាប់ការប្រកួតទៅលើហ្គេម PUBG MOBILE នេះ។ នៅក្នុងការប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូន NEX នេះតាមរយៈភាពជាដៃគូជាមួយនឹង PUBG MOBILE អេក្រង់របស់ស្មាតហ្វូននេះទ្រទ្រង់ទៅដល់កម្រិត HDR+ និងកម្រិតនៃ Frame Rate ខ្ពស់បំផុត។ អ្នកប្រើប្រាស់ជាច្រើនអាចដំណើរការនូវមុខងារ Turbo Mode នេះសម្រាប់ PUBG MOBILE នៅលើស្មាតហ្វូន NEX បាន។

វគ្គប្រកួត PMCO 2019 Spring Split

 

សម្រាប់វគ្គប្រកួត PMCO 2019 Spring Split នេះ ចាប់ផ្តើមនៅក្នុងខែមីនាដែលមានក្រុមប្រកួតជាង 3000 ក្រុមនៅជុំវិញពិភពលោក។ សម្រាប់វគ្គ Fall Split នឹងដំណើរការនៅចុងឆ្នាំនេះ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post