header ads

Sponsor

​កំពង់ឆ្នាំង​: កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ចចាប់បានហើយជនសង្ស័យ​ម្នាក់​ក្នុងករណី​ប្លន់​ម៉ូតូឌុប នៅ​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ត្រូ​ង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​ និងដកហូត​បាន​វត្ថុតាង គឺ​ម៉ូតូ​របស់​ជនរងគ្រោះ​ផងដែរ។​


​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ប្លន់​នេះ​ឈ្មោះ​មុំ សុខន ភេទ​ប្រុស មាន​ទីលំនៅ​ក្នុង​ភូមិក​ណ្តា​ល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ 

​គួ​រំលឹកថា បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវបាន ជនសង្ស័យ​យក​កាំបិត​ចាក់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ជនសង្ស័យ​ល្បួង​ជនរងគ្រោះ​ឲ្យ​ឌុប​ចេញពី​កំពង់ផែ​កាណូត​ដរ ដល់​កន្លែង​ស្ងាត់ ក៏​ធ្វើ​សកម្មភាព​ចាក់​ប្លន់​តែម្តង​។​ ហេតុការណ៍​ចាក់​ប្លន់​យក​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ព្រៃ​រណ្ដៅ​ថ្ម ក្នុងភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។


ជនរងគ្រោះ​មានឈ្មោះ ម៉ាត់ សូ​ហ្វី​យ៉ា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ អតីត​ជា​គ្រូបង្រៀន ចូលនិវត្តន៍​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ឆ្នាំ​២០១១ បិទ​តែម ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​បាត់ដំបង 1K 6043​។​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post