header ads

Sponsor

ភ្នំពេញ ៖ រហូតមកដល់នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃអាទិត្យ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ អគ្គិភ័យនៅបុរីពិភពថ្មី ទល់មុខផ្សារ Makro បានរលត់ជាស្ថាពរហេីយ ។

សូមជម្រាបជូនថា វេលាម៉ោង ១០ និង៣០ព្រឹក​ មានករណីអគ្គិភ័យ កើតឡើង ( ឆេះឡៅតឿ ) ០១លើកនៅចំណុចបុរីពិភពថ្មី ផ្ទះលេខ២៦ ផ្លូវ២៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានម្ចាស់ផ្ទះ​ ឈ្មោះ​ ឡាយ ណាឌី ភេទស្រី អាយុ៦២ឆ្នាំ មុខរបរគ្រូង្រៀនចូលនិវត្តន៍ ។

អគ្គិភ័យខាងលើនេះបណ្ដាលឲ្យខូចខាត ខោអាវមួយចំនួន​  តែមិនមិនបណ្តាលអោយមានមនុស្សរងរបួសឡេីយ​ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ៤គ្រឿងមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និង១គ្រឿងទៀតរបស់បុរីពិភពថ្មី​ ស្មើនឹង​ ៨,០០០លីត្រ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post