header ads

Sponsor

ភ្នំពេញៈ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព ណែនាំអោយបើកបរ​ពាក់មួកសុវត្ថិភាពអោយបានទាំងអស់គ្នា តែបើមិនពាក់មួកសុវត្ថិភាពទេ សមត្ថកិច្ចនឹងឃាត់ទុកមិនអោយបន្តដំណើរទៅមុខទៀតឡើយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ទើបអោយបន្តដំណើរទៅមុនបន្ត ប៉ុន្តែរយៈពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ គឺមិនមានការផាកពិន័យជាទឹកប្រាក់ឡើយ។

ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ធ្វើឡើងនៅវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រ ស៊ីម៉ងត៍ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឡុង ង៉ែត  អភិបាលរងខណ្ឌមានជ័យ និងកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកអធិការរងខណ្ឌចំនួន៤រូប និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដឹកនាំដោយលោក ឡេង ចន្ទសុភ័ត្រា ប្រធាន ប្រជាការពារខណ្ឌ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ ៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ នឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការ នគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីលោកលោកស្រី ស្នងការរងអធិការខណ្ឌទាំង១៤ រួមទាំងការិយាល័យ ដែលពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងណែនាំ ទាក់ទងទៅ និង២ករណីផ្សេងគ្នា ដូចខាងក្រោម ៖

១. អ្នកបើក និងអ្នកជិះម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពជាប្រចាំទាំងពេលយប់ និងពេលថ្ងៃ បើមិន ពាក់មួកសុវត្ថិភាពទេ សមត្ថកិច្ច នឹងឃាត់ទុកមិនអោយបន្តដំណើរទៅមុខទៀតឡើយរហូត ដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ប៉ុន្តែរយៈពេលមួយខែ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ គឺមិនមានការផាកពិន័យឡើយ។

២.ចាប់ពីថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩តទៅ កម្លាំងចម្រុះរបស់ការិយាល័យចរាចរណ៍ផ្លូវគោកសហការជាមួយកម្លាំងតាមបណ្តាខណ្ឌនានា និងធ្វើការត្រួតពិនិត្យជាប្រចាំ នៅគ្រប់ផ្លូវចេញចូលក្រុងទៅលើអ្នកបើកបរ និងព្រូរថយន្តធំ ដើម្បីត្រួតពិនិត្យរកសារធាតុញៀន និង ជាតិស្រវឹង បើរកឃើញកម្លាំង និងឃាត់រថយន្តទុក និងនាំខ្លួនអ្នកបើកបរ និងព្រូយកទៅ មជ្ឈមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន សូមក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាសមាគមអ្នក ដឹកជញ្ជូនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់។

គួររំឭកផងដែរ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរ ផ្លូវគោកបានថ្លែងថា ទោះបីក្នុងកាលៈទេសៈ ណាក៏ដោយ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពពេលបើកបរ នឹងត្រូវឃាត់មិនឲ្យធ្វើដំណើរទៅមុខទាល់តែទាក់ទងរកមួកសុវត្ថិភាពមក ពាក់សិនទើបអនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post