header ads

Sponsor

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៣០នាទី មានករណីប្លន់ បណ្តាលអោយជន រងគ្រោះ០២នាក់មានរបួសស្នាម ស្ថិតនៅចំការចន្ទីឈ្មោះ សល់ប៊ុន នៅភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស។

ជនរងគ្រោះទាំង០២រូបមានឈ្មោះដូចខាងក្រោម៖
1-ឈ្មោះអ៉ិត ស៊ាងលីម ភេទស្រី អាយុ៣២ឆ្នាំ ជន ជាតិខ្មែរមុខរបរកសិករ ត្រូវជនល្មើសវាយចំថ្ងាស និងយកកាបូបលុយចំនួន៣០០០០០៛ និងទូរសព្ទដៃ០១គ្រឿង។
២.ឈ្មោះ យីម អឿន ភេទស្រី អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ អ្នករួមដំណើរ ត្រូវជនល្មើសវាយចំថ្ងាសដូចគ្នា។

មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅស្លាកលេខ ១C ៨៦២៣ មកពីចំការ អូរអង្កាញ់ពេលជិះមកដល់ចំការឈ្មោះសល់ប៊ុនមានជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកវេវ មិនចាំពណ៍តាមក្រោយដល់កន្លែងកើតហេតុហៅឈប់រួចយកអាវុធកែច្នៃវាយជន រងទាំង២នាក់ រួចឆក់យកកាបូកលុយស្ពាយគេចខ្លួនបាត់តែម្តង។
-ក្រោយកើតហេតុសមត្ថកិច្ចចំរុះចុះពិនិត្យកន្លែងកើតហេតុ បានប្រទះអាវុធកែច្នៃជនល្មើសបន្សល់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីអនុវត្តតាមនីតិវិធីច្បាប់ រីឯជនរងគ្រោះកំពុងព្យាបាលនៅមណ្ឌលសុខភាពអណ្តូងមាស។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post