header ads

Sponsor

កំពតៈ រថយន្តមួយគ្រឿង បានដឹកបង្គាររាប់រយគីឡូចេញពីព្រំដែនប្រទេសវៀតណាមឆ្លងចូលដីស្រុកកំពង់ត្រាច ដឹកបន្តចូលក្រុងភ្នំពេញ បានក្រឡាប់ចាក់បង្ការចោលពេញផ្លូវ នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ31 ត្រង់ចំណុចមុខរោងចក្រភ្នំប្រាសាទ ស្ថិតក្នុងភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

បន្ទាប់ពីមានហេតុការណ៍ដ៏អាក្រក់បែបនេះ ពលរដ្ឋជាច្រើននាក់បានឃើញបង្គារជិត១តោនបែកកេះក្លា​ស្សេខ្ទាតខ្ចាតខ្ចាយ ម្នាក់ៗបានដណ្ដើមគ្នារើសបង្គារយកទៅបរិភោគ។ តែពលរដ្ឋខ្លះទៀតបានឡើងរើសតាំងពីយប់បានច្រើនគីឡូ ហើយថែមទាំងយកទៅលក់ទៀតផង។

នគរបាលប៉ុស្លិ៍អង្គសុរភីបានត្រឹមតែមកឈរមើលរថយន្តបង្កគ្រោះដោយខ្លួនឯងតែប៉ុណ្ណោះមិនបានសួរនាំហេតុការណ៍នោះទេ។ តែគេបានស្គាល់ថារថយន្តដឹកបង្គារមួយគ្រឿង ដែលបានក្រឡាប់នេះ គឺដឹកចេញពីប្រទេសវៀតណាមមកស្ដុកទុកនៅភូមិលកព្រែកចាក ក្នុងស្រុកកំពង់ត្រាច ហើយដឹកបន្តចូលមកភ្នំពេញ តែទៅមិនដល់ផង ក៏​ក្រឡាបចាក់បង្គារចោលអស់តែម្ដង។

អ្នកបើកបរសុទ្ធតែមានវ័យក្មេងៗ បាននិយាយប្រាប់ថៅកែបង្គារថា ពេលកំពុងបើកទៅជើងស្រាប់តែមានរថយន្តពោងដឹកស៊ី​ម៉ង់ត៍មកពីជើងទៅត្បូង បើកចូលផ្លូវរបស់ខ្លួនពេញ បើមិនជៀសពិតជាគ្រោះថ្នាក់ខ្លួន ក៏បានបើកគេ​ច​ ស្រាប់តែក្រឡាប់តែម្ដង។

ទោះជាបែបណាបង្គារដែលចាក់រាយប៉ាយនៅលើដងផ្លូវជាតិ ត្រូវបានពលរដ្ឋដណ្ដើមគ្នារើសយកទៅបរិភោគអស់ហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post