header ads

Sponsor

ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានការចូលរួមពីលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ លោក ភោគ វណ្ណថន មេឃុំក្រោលគោ ព្រមទាំងមន្រ្តីអន្តរាគមន៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ស្រុកជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ លោក អភិបាលខេត្តបានឧបត្ថម្ភដល់ម្ចាស់កសិដ្ឋានចំនួន ២០០,០០០ រៀល សម្រាប់ទិញថ្នាំការពារមេរោគ និងបានផ្សព្វផ្សាយ អប់រំដល់បងប្អូនប្រជាពលរដ្ឋបានគ្រប់គ្រួសារចំនួន ៩ ភូមិក្នុងរង្វង់ ៣ គ.ម ក្នុងរង្វង់ហ៊ុព័ទ្ធនៃជម្ងឺប៉េស្តជ្រូកអាហ្វិ្រក ដោយបានបាញ់ថ្នាំសម្លាប់មេរោគបាន ១៧ លើក និងបាន១០៦ ទ្រុង ដើម្បីការពារមេរោគក្នុងឃុំក្រោលគោ។

សូមបញ្ចាក់ថា បច្ចុប្បន្ននេះ ស្ថានភាពជ្រូកនៅភូមិឫស្សីជួរខាងត្បូងមានសភាពស្ងប់ស្ងាប់សត្វជ្រូកនៅក្នុងទ្រុងសរុប ២៧ ក្បាល ងាប់គ្មាន ( គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩) ។

អាជ្ញាធរដែនដី ខេត្ត ស្រុក ឃុំ ភូមិ បានសហការជាមួយក្រុមអន្តរាគមន៍ពេទ្យសត្វយ៉ាងសកម្មបន្តតាមដានឃ្លាំមើល អប់រំផ្សព្វផ្សាយ និងអនុវត្តវិធានការណ៍ទប់ស្កាត់តាមប្រកាសរបស់ក្រសួង និងសេចក្តីណែនាំរបស់ខេត្តស្វាយរៀង មកដល់ពេលនេះស្ថានភាពនៃការរីករាលដាលមានសភាពធូរស្រាល ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post