
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ២៩ខែកក្កដាឆ្នាំ២០១៩ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងកាពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងដែលបង្កប់សេវាកម្មផ្លូវភេទនិងឃាត់ខ្លួនមនុស្សស្រី៥នាក់ ក្នុងនោះមានថៅកែហាងនិងភ្ញៀវ៣នាក់ទៀត នៅលើកំណាត់ផ្លូវលេខ២៧១សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សមត្ថកិច្ចបានឱ្យដឹងថា ពលរដ្ឋបានរាយការណ៍សម្ងាត់ថាទីតាំងមានសេវាកម្មបម្រើផ្លូវភេទ ទើបកម្លាំងនគរបាលចុះស៊ើបអង្កេតអស់រយៈពេលជាយូរមកហើយទើបនៅថ្ងៃកើតហេតុចុះបង្ក្រាបតែម្តង។សមត្ថកិច្ចឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៤នាក់និងថៅកែហាងម្នាក់ថែមទាំងភ្ញៀវប្រុសៗ៣នាក់ទៀត។
ក្រោយឃាត់ខ្លួន ជនរងគ្រោះទាំង៤នាក់និងភ្ញៀវ៣នាក់ត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិដើម្បីអប់រំ។ដោយឡែកថៅកែហាងត្រូវបាននគរបាលកសាងសំណំរឿងរង់ចាំបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


