header ads

Sponsor

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋជាកម្មករធ្វើផ្លូវជាតិលេខ៥ ហៅថា (ផ្លូវអាស៊ាន) ប្រមាណជាង៣០នាក់ ត្រូវអ្នកម៉ៅការរត់ចោល អត់បើកប្រាក់ឲ្យជាង៣ខែមកហើយ។

បើតាមតំណាងកម្មករធ្វើផ្លូវ​ជាង៣០នាក់ ដែលត្រូវថៅកែម៉ៅការមិនបើកប្រាក់ខែឲ្យខាងលើ    នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩ បានឲ្យដឹងថា ពួកគាត់បានមកធ្វើជាកម្មករដាក់លូតាមផ្លូវជាតិលេចខ៥ហៅថា (ផ្លូវអាស៊ាន)នៅចំណុច ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងជាង១ឆ្នាំមកហើយ តែក្នុងរយៈពេលចុងក្រោយនេះ គឺតាំងពីខែ៣ ឆ្នាំ២០១៩ មកដល់ខែ៧ ឆ្នាំ២០១៩ ថៅកែពុំបានបើកប្រាក់ខែឲ្យកម្មករនោះទេ ហើយបច្ចុប្បន្នអ្នកម៉ៅការសំណង់ខាងលើនេះ ក៏បានរត់ចោលកម្មករបាត់ទៅទៀត ដោយពួកគាត់មិនដឹងទៅតាមរកអ្នកម៉ៅការនោះនៅទីណានោះទេ គ្រាន់តែដឹងថា អ្នកម៉ៅការខាងលើនេះ ឈ្មោះ មរកត ភេទប្រុស នៅខេត្តព្រៃវែង។

ពួកគាត់ បានឲ្យដឹងទៀតថា ប្រាក់ដែលអ្នកម៉ៅការជំពាក់ពួកគាត់ ដោយអ្នកខ្លះ៥០ម៉ឺនរៀល អ្នកខ្លះជាង១លានរៀល និងអ្នកខ្លះទៀត រហូតទៅដល់ជាង២លានរៀល។

ពួកគាត់ស្នើសុំដល់អាជ្ញាធពាក់ព័ន្ធ ក៏ដូចជាសមត្ថកិច្ច មេត្តាជួយស្រាវជ្រាវករណីនេះផង ដើម្បីបានប្រាក់តម្លៃពលកម្ម ដែលពួកគាត់ខំធ្វើការ ដោយបញ្ចេញកម្លាំងកាយចោលកូនចោលចៅ ចំណាយទាំងពេលវេលាជាង ៣ ខែកន្លងមកនោះជូនពួកគាត់ផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post