header ads

Sponsor

ដូចជាលោកអ្នកបានដឹងហើយថានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូន Vivo នឹងធ្វើការបើកសម្ពោធទៅលើស្មាតហ្វូននៃត្រកូល S ម៉ូឌែល Vivo S1 ។ ជាមួយនឹងព្រឹត្តិការនៃការប្រគំតន្ត្រី Vivo S1 Concert ដែលនឹងមានការចូលរួមពីសំណាក់តារាកំពូលៗជាច្រើនដួងផងដែរ។

សម្រាប់ព្រឹត្តិការណ៍នៃការប្រគំតន្ត្រី Vivo S1 Concert នេះដែរនឹងត្រូវបើកឲ្យចូលរួមដោយស៊េរីនៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩  វេលាម៉ោង យប់តទៅ នៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធីជាន់ទី២។

រីឯសម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក៏ជាថ្ងៃមួយដែរពិសេសផងដែរ ដោយក្រុមហ៊ុនស្មាតហ្វូន Vivo នឹងធ្វើការបើកការកុម៉្មង់ទៅលើម៉ូឌែល Vivo S1 ។ សម្រាប់កម្មវិធី Pre-Order នេះដែរនឹងប្រព្រឹត្តិទៅនៅផ្សារទំនើបអ៊ីអនម៉លជាន់ផ្ទាល់ដី Center Court ជិត Brown Coffee ដែលធ្វើឡើងចាប់ពីម៉ោង១០ ព្រឹក រហូតដល់ម៉ោង១០ យប់។​ មិនតែប៉ុណ្ណោះព្រមទាំងមានការចូលរួមដោយតារាចម្រៀង Original Song លោក ថេនា និងតារាសម្តែងលោក យ៉ារ៉ូ និងកញ្ញា ដាដាវ។ សម្រាប់អ្នកដែលធ្វើការកុម៉្មង់ទុកមុន Vivo S1 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម កែវពង្រីក(Video Smartphone) Sim Smart ដែលមានតម្លៃ $៥៤ ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង១២ សប្តាហ៍ចាប់ពីថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩

   ចំពោះអ្នកដែលបានមកធ្វើការកុម្ម៉ង់ទុកមុន ផ្ទាល់នៅឯផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកអ្នកនឹងឱកាសពិសេសបន្ថែមលើសពីនេះទៅទៀតជាមួយនឹងការទទួលបាននូវការចាប់ឆ្នោតផ្សងសំណាង សន្លឹកដែលមានឱកាសឈ្នះ១០០% រួមមានដូចជា៖
- ទូទឹកកក
- កាស ប្លូធូ
- ម៉ាស៊ីនគាបផ្លែឈើ និងរង្វាន់ផ្សេងៗជាច្រើនទៀត...!

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Vivo S1

- មានរូបរាងបែប Gradient

- មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080­×2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9

- ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9

- ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz

- ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G

- មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB

- កាមេរ៉ាក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP

- ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ

- មានកម្លាំងថ្ម 4500 mAh
តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅសម្រាប់ការមកដល់សមាជិកថ្មីនៃត្រកូល S ម៉ូឌែល Vivo S1 ដែរនៅសល់តែរយៈថ្ងៃ ទៀតតែប៉ុណ្ណោះសម្រាប់ការបើក Pre-Oder?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post