header ads

Sponsor

កំពង់ស្ពឺ ៖  កាលពី​វេលា​ម៉ោង​១១​និង​យប់ ​ថ្ងៃទី​២២​ខែ កក្កដា​ឆ្នាំ​២០១៩ ​ក្រុមចោរ​ធ្វើ​សកម្មភាពកាត់​ដំបូលផ្ទះ​ រួចចូលលួច​យក​ទូរស័ព្ទដៃ ​២៣០​គ្រឿង​ និង​លុយ​ចំនួន​១០​លាន​រៀល​ នៅ​ចំណុច​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង​ឃុំ​គី​រី​វ​ន្ ត័​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​ ​។​

បើតាមលោក យស់ ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ ឈ្មោះ ខេង គក់ អាយុ​៣៣​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ ឡេង លីន​ដា បាន​សំរានក្នុងផ្ទះ​លក់​ទូរស័ព្ទ​​លើ​ឡៅតឿ ដោយ​ចាក់សោរ​ពី​ខាងក្នុង​។​លុះ​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះឃើញ​ដំបូលផ្ទះ ត្រូវគេ​យក​កន្ត្រៃ​កាត់​ស​ង្ក័​សី ចូល​យក​ទូរ​សព្ទ័​ដៃ​អស់​ចំនួន ២៣០​គ្រឿង​និង​កាត​ទូរ​សព្ទ័​បញ្ចូល​ទឹកប្រាក់ ចំនួន ២៥០០$ និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ឲ្យ​ជួយ​អត្ត​រាគ​មន៍​។​

ប្រភព​បន្តថា បច្ចុប្បន្ន​កម្លាំង អាវុធហត្ថ​ស្រុក​និង​កម្លាំង​អធិការ​ដ្ធា​ន​កំពុង​ស្រាវជ្រាវ តាម​កាមេរ៉ា​សុវត្ថិភាព របស់​ម្ចាស់ផ្ទះ​ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ចោរលួច​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post