
អ្វីដែលកត់សម្គាល់ អត្តសញ្ញាណដែលចុះចាប់ជនរងគ្រោះ គឺជាអត្តសញ្ញាណដែលជនរងគ្រោះអះអាងប្រាប់មកក្រុមការងារយេីងថា ជាក្រុមរៀបចំរចនាសម្ព័ន្ធធ្វេីស៊ីដីរបស់គាត់។
លោកវិល្លាម បានឲ្យដឹងទៀតថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់សុំអំពាវនាវឲ្យមានការដោះលែងសិន រឿងខុសរឿងត្រូវសុំកុំអាលនិយាយ ព្រោះការងារនេះកំពុងដំណេីរការនីតិវិធី ការចាប់ភាគីម្ចាស់បណ្ដឹងគឺធ្វេីអោយការងាររបស់សមាជិកឧត្តមក្រុមប្រឹក្សារាំងស្ទះ! មួយវិញទៀតពាក់ព័ន្ធនិងជំលោះដីធ្លី គោលការណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ លោក ពុំអនុញ្ញាតិអោយជាប់គុកច្រវ៉ាក់នោះទេ ។
ជាឧទាហរណ៍ ៖ ករណីដីធ្លីកន្លងមក យេីងស៊េីបអង្កេតថា រចនាសម្ព័ន្ធខិលខូច គេមិនចាប់ម្ចាស់ដីតាមវិវាទដីធ្លីទេ តែគេច្រេីនរំលោភអនុសាសន៍សម្ដេចដោយ យកលុយ យកអំណាច មួលបង្កាច់ចោទម្ចាស់ដីអោយពាក់ព័ន្ធបញ្ហាព្រហ្មទណ្ឌ ដេីម្បីយកលេសចាប់ ។

