ភ្នំពេញៈ ប្រជាពលរដ្ឋ បានប្រទះឃើញសពមនុស្សម្នាក់ អណ្តែតទឹកទន្លេ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ  និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។

ប្រពភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានបងប្អូនអ្នកនេសាទ បានប្រទះឃើញសពជនរងគ្រោះអណ្តែតទឹកទន្លេ ដោយមានសភាពហើមស្អុយបាត់ទៅហើយ ទើបរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំង ក៏បានចុះទៅដល់ចំណុចកើតហេតុភ្លាមៗផងដែរ ដោយឃើញថា សពជនរងគ្រោះជាសង្ស័យជាមនុស្សប្រុស ពាក់អាវយឺតប្រផេះដៃវែង ស្លៀកខោខ្លីខៀវ ពាក់មួកស។

ក្រោយកើតហេតុសពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីរង់ចាំខាងកោសលវិច្ឆ័យ ចុះមកពិនិត្យ និងកោសល្យវិច្ឆ័យទាំងយប់ និងស្វែងរកបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមការអះអាងរបស់សមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យ បានអោយដឹងថា  សពជាមនុស្សស្រី  វ័យប្រហែល៣០ឆ្នាំជាង  និងមិនមានស្នាកស្នាមអ្វី  គួរអោយកត់សម្គាល់ឡើយ បច្ចុប្បន្ន កំពុងតម្កល់រង់ចាំរកសាច់ញាតិនៅសាលតម្កល់សព ក្នុងវត្តចាក់អង្រែក្រោម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor