ស្វាយរៀងៈ ផ្ទះមួយខ្នង ត្រូវបានភ្លើងឆាបឆេះផ្ទះ បន្ទាប់ពីកូនប្រុសបង្កើត ខឹងឪពុករបស់ខ្លួនមិនព្រមរកប្រពន្ធអោយ ក៏ដុតផ្ទះចោលឆេះម៉ត់សល់ផេះ។
ករណីកូនបង្កើតដុតផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៥០នាទីថ្ងៃព្រហស្បតិ៍ ១០កើតខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចភូមិ ព្រៃស្រគុំ ឃុំ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀ។
យោងតាមត្ថកិច្ចបានអោយដឹងថា ករណីភ្លើងឆេះផ្ទះខាងលើនេះ គឺបង្កឡើងដោយឈ្មោះ ពិន ពិទូ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាកូនបង្កើតរបស់ឈ្មោះ ពិន បូរិន ប្រុស អាយុ៥៩ឆ្នាំ ដែលត្រូវជាម្ចាស់ផ្ទះរងគ្រោះខាងលើ។
ប្រភពខាងបានបន្តទៀតថា មូលហេតុដែលធ្វើអោយយុវជនខាងលើ ដុតផ្ទះខ្លួនឯងចោលនោះ ក៏ព្រោះតែខឹងនឹងឪពុករបស់ខ្លួនមិនរកប្រពន្ធអោយ។
ផ្ទះដែលឆេះត្រូវកូនបង្កើតដុតនោះ សង់អំពីឈើ ប្រក់ក្បឿងមានទំហំ៨ X ៩ ម៉ែត្រ(ខូចខាតទាំងស្រុង) សម្ភារៈផ្សេងទៀត ពុំមានខូចខាតអ្វីទេ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកចិ្ចឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
