header ads

Sponsor

ភ្នំពេញ ៖ នៅវេលាម៉ោង ១៤និង៣០ នាទីថ្ងៃទី០៥ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដឹកនាំដោយលោកស្រី ស៊ឺវណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញលោកឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឱ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ)​ដោយបានឃាត់ខ្លួនមនុស្សចំនួន០៦នាក់។

បើតាមសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យខាងលើនេះមាន ឈ្មោះខន ចាន់ណាវី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ ជាមេខ្យល់ និង ជនរងគ្រោះ០៥ នាក អនីតិជន ០៣ នាក់) នៅចំណុចភោជនីយ៍ដ្ឋានឈូករ័ត្ន ម្ហូបខ្មែរផ្លូវលេខ ១៩៨៦សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ឃាត់ខ្លួន០៣នាក់) និង នៅចំណុចផ្ទះសំណាក់ស្រែ ផលផ្លូវបេតុង សង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ(ឃាត់ខ្លួន០៣នាក់ ) ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសាកសួរ និង កសាង សំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការចាត់ការតាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post