header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានយល់ឃើញថា ពាណិជ្ជកម្មពិភព លោកមិនគួរត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធជាឯកតោភាគីនោះទេ ប៉ុន្តែគួរត្រូវបានលើកតម្កើង និងគាំទ្រ តាមរយៈការប្រកាន់នូវ គោលនយោបាយអំណោយផល ព្រមទាំងការផ្តល់ក្របខណ្ឌអនុគ្រោះ ជាពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍។

ក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម និងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានសេដ្ឋកិច្ចតូចក៏ពិតមែន តែកម្ពុជាជឿលើអត្ថប្រយោជន៍ នៃសកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឈរលើវិធានការគតិយុត្តិ។

សម្ដេចមានប្រសាសន៍ថា យើងយល់ថា ពាណិជ្ជកម្មពិភពលោក មិនគួរត្រូវបានរាំងស្ទះដោយសារ ការកំណត់ពន្ធជាឯកតោភាគីនោះទេ ប៉ុន្តែគម្បីត្រូវបានលើកតម្កើង និងគាំទ្រ តាមរយៈការប្រកាន់នូវគោលនយោបាយ អំណោយផលសមស្រប ព្រមទាំងការផ្តល់ក្របខណ្ឌអនុគ្រោះ ពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍

នៅលើមូលដ្ឋាននៃជំនឿឥតងាករេនេះ សម្ដេចតេជោបានណែនាំ ដល់រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអគ្គរាជទូតរបស់កម្ពុជា ឲ្យបន្តកិច្ចសហការជាមួយ សមាជិកដទៃទៀតឲ្យមានប្រសិទ្ធភាពបំផុត ក្នុងដំណើរការចរចាកែទម្រង់ WTO នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលតម្រូវឲ្យកម្ពុជារួមគ្នា ពង្រឹងស្ថាប័នសកល “ពហុភាគីនិយម” ដ៏មានសារៈសំខាន់បំផុត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post