header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកថា កម្ពុជាធ្លាប់ល្បីឈ្មោះ ខាងប្រើប្រាស់អាវុធ ដើម្បីដណ្តើមអំណាចគ្នា ក្នុងការផ្លាស់ប្តូររាជរដ្ឋាភិបាល ប៉ុន្ដែឥឡូវនេះ កម្ពុជា បានក្លាយជាប្រទេស ដែលគ្រប់គ្រងដោយនីតិរដ្ឋ និងគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម និងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា កម្ពុជាធ្លាប់តែត្រូវបានគេស្គាល់ ជាវាលពិឃាដ ជាតំបន់អសន្តិសុខ ដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេស មានសេដ្ឋកិច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀងនោះ ប៉ុន្តែបច្ចុប្បន្នក្លាយជាប្រទេសមាន សុខសន្តិសុខពេញបរិបូរណ៍ ។

សម្ដេចមានប្រសាសន៍ថា ពីប្រទេសដែលល្បីក្នុងការប្រើអាវុធ ដើម្បីដណ្តើមអំណាចគ្នា ក្នុងការផ្លាស់ប្តូររដ្ឋាភិបាលឥឡូវនេះ កម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាងមុតមាំ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់ សេរី និងយុត្តិធម៌ដើម្បីផ្តល់ សិទ្ធិឲ្យប្រជាជនអាចជ្រើស រើសមេដឹកនាំប្រទេស

សម្ដេចតេជោបន្ថែមថា កម្ពុជាឆ្លងផុតដោយជោគជ័យពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតទាប ដោយសារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ក្នុងរង្វងជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង២ទស្សវត្សរ៍កន្លងមក ព្រមទាំងកំពុងប្រឹងប្រែង ដើម្បីក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post