header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា សហភាអឺរ៉ុប (EU) បានយកពន្ធអង្ករពីកម្ពុជា មិនយុត្តិធម៌សម្រាប់កម្ពុជាឡើយ ក្នុងការប្រកួតប្រជែងទៅលើទីផ្សារសេរី។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ គណៈកម្មាការអឺរ៉ុប បានសម្រេចយកពន្ធ លើអង្ករនាំចូលពីកម្ពុជា និងមីម៉ាន់ម៉ា ក្នុងរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វិល ស្គីនណារី (Ville Skinnari) រដ្ឋមន្រ្តីសហប្រតិបត្តិការអភិវឌ្ឍ និងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្វាំងឡង់ កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ លើកឡើងអំពីការនាំចេញអង្កររបស់កម្ពុជា មកកាន់ទីផ្សារសហគមន៍អឺរ៉ុប។ សម្ដេចស្នើឲ្យ ហ្វាំងឡង់ ជួយគាំទ្រនូវគោលជំហរកម្ពុជា ក្នុងការលក់អង្ករ ដោយសារតែកម្ពុជាមានអង្ករចំណាត់ថ្នាក់លេខ១ នាំចេញទៅអឺរ៉ុប។

សម្ដេចតេជោ មានប្រសាសន៍ថា ចំពោះការយកពន្ធលើអង្ករកម្ពុជា ការយកពន្ធនេះមិនយុត្តិធម៌សម្រាប់កម្ពុជានោះឡើយ ក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនេះ

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប ជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដូច្នេះវាជារឿងសំខាន់ណាស់សម្រាប់តំបន់ទាំងពីរ ក្នុងការធ្វើការជាមួយគ្នាទាំងពេលកន្លងទៅ ក៏ដូចជានាពេលខាងមុខផងដែរ។សម្តេចថា ឥឡូវនេះភាគីទាំងពីរ កំពុងចរចារិះរកវិធីសាស្ដ្រធ្វើយ៉ាណាជំរុញការធ្វើពាណិជ្ជកម្មសេរី រវាងតំបន់ទាំងពីរ។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីខ្មែរ ស្នើហ្វាំងឡង់ ជួយជំរុញគណៈប្រតិភូ វិនិយោគមកកាន់កម្ពុជា ដើម្បីសិក្សាស្វែងយល់ លើវិស័យដែលអាចវិនិយោគ ជាមួយគ្នាបាន។ លើសពីនេះទៀត ក្រៅពីវិស័យថាមពល អាចមានវិស័យផ្សេងៗទៀត ដែល ហ្វាំងឡង់ និងក្រុមហ៊ុនរបស់ហ្វាំងឡង់ អាចសិក្សាវិនិយោគ រួមលើសហគ្រាសធុនតូច និងធម្យមផងដែរ។

នាយករដ្ឋមន្ដ្រី ចង់ឃើញក្រុមហ៊ុន ហ្វាំងឡង់ វិនិយោគនៅកម្ពុជា ដោយអាចកែច្នៃនៅកម្ពុជា ហើយនាំចេញទៅហ្វាំងឡង់ និងប្រទេសផ្សេងៗទៀត។ កម្ពុជាត្រូវការអ្នកវិនិយោគ ពីហ្វាំងឡង់ ហើយក៏ត្រូវការពង្រីកទីផ្សារ ជាមួយហ្វាំងឡង់ផងដែរ សម្រាប់ផលិតផលរបស់កម្ពុជា។ នៅពេលនេះកម្ពុជាបានទិញ និងនាំចូលផលិតផល ពីហ្វាំងឡង់ច្រើនជាង ហ្វាំងឡង់ ទិញឬនាំចូលផលិតផល របស់កម្ពុជាទៅហ្វាំងឡង់ ។

នាយករដ្ឋមន្ដ្រី ចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា និងហ្វាំងឡង់មានការកើនឡើងនាពេលខាងមុខ។កម្ពុជាមាន ធនធានធម្មជាតិដូច្នេះ ហ្វាំងឡង់ ចូលរួមវិនិយោគ និងកែច្នៃ សម្រាប់នាំចេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post