header ads

Sponsor

ភ្នំពេញៈ ពលរដ្ឋជាច្រើនភូមិ ក្នុងសង្កាត់ចាក់អង្រែក្រោម ត្អូញត្អែរពីការដាច់ភ្លើង រយៈពេល៦-៧ម៉ោង ដោយគិតចាប់ពីវេលាម៉ោង៧៖១៨នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ទៀបភ្លឺឈានចូលថ្ងៃចន្ទ ទី៨ ខែកក្កដា  ឆ្នាំ២០១៩ ខណៈក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា  EDC  កំពុងធ្វើការស្វែងរកកំហូចយ៉ាងដុតដៃដុតជើង ដើម្បីជួសជុល និងធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

បើតាមការផ្ដល់ព័ត៌មានបន្ថែមរបស់ក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា EDC បានអោយដឹងថា  ម៉ោង៧:១៨នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (GS7-F15) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (២)ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន (៣)សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។  បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា  EDC  កំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

តែអស់រយៈពេលជាច្រើនម៉ោង ចរន្តអគ្គិសនីនៅតែមិនទាន់មានប្រើប្រាស់វិញ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយថែមទាំងមានបងប្អូនខ្លះគាត់ចូលទៅទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គិសនីកម្ពុជា EDC ដើម្បីសួរនាំអំពីមូលហេតុថែមទៀតផង តែចម្លើយឆ្លើយតប  "សូមជម្រាបថា ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តបានទីតាំងចរន្តមួយចំនួន ហើយក្រុមការងារកំពុងបន្តបំពេញការងារនេះ។ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។ អាស្រ័យហេតុនេះ សូមអតិថិជនមេត្តាយោគយល់ និងអធ្យាស្រ័យ។ សូមអរគុណ!"  ដោយការស្វែងរក អស់រយៈពេល ច្រើនម៉ោង  នៅមិនទាន់រកឃើញកំហូចទៀត។

យ៉ាងណាមិញ បើតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គិសនីកម្ពុជា EDC ក៏បានអោយដឹងថា ចំពោះការដាច់ ចរន្តអគ្គិសនីខាងលើនេះ សូមសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post