header ads

Sponsor

ភ្នំពេញៈ កញ្ញា ថៃ ស្រីនាង ជាតារាលក់ផលិតផលដ៏ល្បីល្បាញ និងស៊ិចស៊ីម្នាក់ តាម ONLINE ត្រូវបាន​បុរសជាសង្សារឈ្មោះ ទឹម សាវុធ វាយធ្វើបាបឡើងជាំសាច់ដ៏សខ្ចីរបស់នាង ហើយការ​ប្រើអំពើហិង្សាដាក់លើរូបនាងនេះ គឺកើតឡើងជាញឹកញាប់ ដោយការវាយតប់ ទះ ចាប់ក្បាលបោក និងជ្រុងគ្រែរហូតបែកមុខ បែកមាត់ ហើមមុខ ហើមមាត់។

យោងតាមវី​ដេអូសម្ភាសន៍ខ្លីមួយរបស់កញ្ញា ថៃ ស្រីនាង បានឲ្យដឹងនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ថា “បុរសជាសង្សាររបស់នាង តែងតែប្រចណ្ឌលើរូបនាង ដូចមនុស្សវិកលចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាង រហូតឥតត្រាប្រណី ហើយបានបោកកម្ទេចរបស់របរនៅក្នុងផ្ទះរបស់នាង និងបានចាប់ក្បាលនាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត”

អាខោនហ្វេសប៊ុករបស់កញ្ញា ថៃ ស្រីនាង ក៏បានបង្ហោះដែរថា "លើកនេះ គឺជាលើកទី ១៣០ហើយ ដែលអាថោកទាបនេះវាយខ្ញុំ ស្អែកខ្ញុំនិងឡាយវីដេអូ អោយសមត្ថកិច្ចចាប់ខ្លួនម្នាក់នោះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង"៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post