header ads

Sponsor

ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបង្កដោយរថយន្ត Range Rover មួយគ្រឿង បើកបរដោយបុរសជនជាតិចិន បុករះចូ​លតូបប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ចំនួនពីរនាក់ និងខូចខាតម៉ូតូចំនួន២ គ្រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២៖៥៥នាទីថ្ងៃត្រង់ ទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុម ២១ ភូមិ ៣ សង្កាត់លេខ ២ ក្រុងព្រះសីហនុនិងខេត្តព្រះសីហនុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Range Rover ពណ៌ស្ករ ពាក់ស្លាកភ្នំពេញ 2T-2993 បើកបរដោយបុរសជនជាតិចិន បើកមកធ្វើនៅការ៉ាសឡាន ស្រាប់តែចេញមកវិញ ក៏​បុករះតូបប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ និងខូចខាតម៉ូតូចំនួន២គ្រឿង។

ក្រោយពេលកើតហេតុម្ចាស់រថយន្តជនជាតិចិន បានសងសំណង់ទៅជនគ្រោះ និងម្ចាស់តូបដែលខូចខាតចំនួន ៣,០០០ដុល្លារដើម្បីបញ្ចប់រឿង។ ចំណែកអ្នកបើកបររថយន្តជនជាតិចិននិងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោក និងដោះស្រាយតាមសន្តិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post