header ads

Sponsor

ព្រះសីហនុៈ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត TN រួមទាំងមនុស្ស៥នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នាំខ្លួនយកទៅសួរនាំ ពាក់ព័ន្ធបញ្ហាដីធ្លីកាលពីពេលកន្លងទៅថ្មីៗ ស្ថិតនៅក្រុងព្រះសីហនុ។ នេះបើតាមការអះអាងពីភ្នាក់ងារប្រចាំនៅខេត្តព្រះសីហនុ។

ពួកគេទាំង៧នាក់ ត្រូវបានមន្ដ្រីអាវុធហត្ថ នាំទៅសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីមានវិធានការបន្ដទៀត ពាក់ព័ន្ធទៅនឹងបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់បណ្ដាញសារព័ត៌មាន ឲ្យដឹងថា មនុស្សទាំង៧នាក់ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំជាបន្ដបន្ទាប់ ដោយ៥នាក់ដំបូង ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០៖៥៥នាទីព្រឹកថ្ងៃទី១៩ កក្កដា ហើយឈានទៅដល់ការឃាត់ខ្លួនមនុស្ស២នាក់ទៀត ជាអ្នកសារព័ត៌មាន នៅវេលាម៉ោង១២៖១៥នាទីរសៀលថ្ងៃដដៃល។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា មនុស្សទាំង៧នាក់ រួមមាន៖  ទី១៖ លោក ហ៊ុន សុខា អាយុ៤៦ឆ្នាំ មុខរបរប្រធានក្លឹបអ្នកកាសែតឯករាជ្យ ទីលំនៅបច្ចុប្បន្នភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២៖ លោក កែវ រតនា អាយុ៣៣ឆ្នាំ មុខរបរចាងហ្វាងកាសែត TN ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។ ទី៣៖ ស្រី្តឈ្មោះ ហង្ស ចិន្ដា អាយុ៥២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ ទី៤៖ ស្រ្តីឈ្មោះ ហង្ស សុភា អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ ទី៥៖ ស្រ្តីឈ្មោះ សែន លក្ខិណា អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ ទី៦៖ ស្រ្តីឈ្មោះ ប៉ែន ស៊ឺណា អាយុ៥៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ ទី៧៖ លោក ហេង រយ៉ូង អាយុ៥០ឆ្នាំ មុខរបរប្រជាការពារ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា កន្លងមក​លោក ហ៊ុន សុខា បានធ្វើអោយប៉ះពាល់ដល់សីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងសំដៅបម្រើអោយផលប្រយោជន៍រឿងដីធ្លី ដោយយកប្រជាពលរដ្ឋធ្វើជាជនរងគ្រោះបាត់បង់ដីធ្លីជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post