header ads

Sponsor

ខេត្តព្រះសីហនុ ៖ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា « ជនបរទេសរូបណាដែលចូលមកទេសចរណ៍ ឬធ្វើពាណិជ្ជកម្មស្របច្បាប់ក្នុងខេត្តព្រះសីហនុ អាជ្ញាធររដ្ឋបាលខេត្ត លើកទឹកចិត្តនិងគាំពារថែរក្សាតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែចំពោះជនបរទេសរូបណាដែលចូលមកដោយខុសច្បាប់ឬប្រព្រឹត្តអំពើល្មើសច្បាប់របស់កម្ពុជា អាជ្ញាធររដ្ឋបាលខេត្តនឹងមិនលើកលែងឡើយ» ។

ការលើកឡើងបែបនេះបន្ទាប់ពី ប្រតិបត្តិការរបស់សមត្ថកិច្ច បង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកំសាន្ត Obama ក្នុងក្រុងព្រះសីហនុ នៅថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

ប្រតិបត្តិការខាងលើនេះ គឺបានដកហូតបានថ្នាំញៀនចម្រុះមួយចំនួន និងឃាត់ខ្លួនជនសង្សយ័ចំនួន១៤៦នាក់ស្រី៤៣នាក់ ភាគច្រើនជាជនជាតិចិន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post