header ads

Sponsor

កណ្ដាលៈ រថយន្តឡិចស៊ីស LX470 ស្លាកលេខភ្នំពេញ  2M-3900 បោះពួយក្នុងល្បឿនលឿនពេក ស្រាប់តែរេចង្កូតទៅបុករថយន្ត NISSAN Fortuner ដែលចតស្ងៀមអែបចិញ្ចើមផ្លូវ  បណ្ដាលឲ្យប៉ើងខ្ទាតក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ គ្រាន់តែខ្ទេចរថយន្តអស់ស្ទើរ​ទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១ ខែសីហា  ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ២ (ម្ដុំកន្លែងលក់ផ្កា ) ស្ថិតក្នុងភូមិតាក្ដុល សង្កាត់តាក្តុល  ក្រុង តាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចក្រុងតាខ្មៅ ប្រាប់អោយដឹងថា រថយន្តបង្កម៉ាក LEXUS LX-470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-3900 បើកបរដោយឈ្មោះ ហង្ស សូរិយា ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយ ផ្លូវជាតិលេខ២ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿងម៉ាក Nissan Frontier ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-0609 ដែលចតស្ងៀមចោលអែបចិញ្ចើមផ្លូវ  ជារបស់ឈ្មោះ ញាណ សុផន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងទៀតថា  ចំពោះករណី គ្រោះថ្នាក់ចរាចរណ៍នេះ គឺមិនបណ្ដាលឲ្យរងរបួសដល់មនុស្សទេ គ្រាន់តែខូតខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំតែម្ដង។

យោងតាមការសន្ឋិដ្ឋានមូលហេតុ គឺបណ្ដាលមកពីអ្នកបើករថយន្ត LEXUS470 បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាស់វែង រួចហៅរថយន្តមកស្ទូច  មធ្យោបាយ រថយន្តទាំងពីរគ្រឿង  យកទៅរក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post