header ads

Sponsor

ពោធិ៍សាត់ៈ សមត្ថកិច្ចនៃកងកម្លាំងកងរាជអាវុធហត្ថ មន្រ្ដីជំនាញ និងអាជ្ញាធរមូលដ្ឋាន ខេត្តពោធិ៍សាត់ បន្តសហការបង្រ្កាប និងដុតកម្ទេចចោលរថយន្ដបាកុង និងដកហូត ដែលរកឃើញជាមធ្យោបាយបម្រើឲ្យ​បទល្មើសព្រៃឈើ ខណៈកន្លងមក បានរឹបអូស និងដុតកម្ទេច​ប្រមាណជាង៣០គ្រឿងជាបន្តបន្ទាប់។

កិច្ចប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចស្រុកក្រគរ ធ្វើការបង្រ្កាប និងដកហូតវត្ថុតាងជាក់ស្ដែងរួមមាន ឈើអារជ្រុងមុខកាត់ធំៗវែងៗចំនួន ៥កំណាត់ និងរថយន្ដផ្ទុកផលអនុផលព្រៃឈើ(អុស)ចំនួន២គ្រឿង ប្រគល់អោយទៅមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ រក្សាទុកជាបណ្ដោះអាសន្ន ។

ប្រភពព័ត៌មានខាងលើ ឲ្យដឹងថា នៅស្រុកភ្នំក្រវាញ កម្លាំងធ្វើការបង្រ្កាបបានរថយន្តបាកុងចំនួន១គ្រឿង ធ្វើការកម្ទេចដោយកាត់ផ្ដាច់ជាកំណាត់ៗ ដោយភ្លើងខ្យល់អ៊ីត្រូស៊ែន។

ប្រភពដដែល បានបន្តអោយដឹងទៀតថា នៅស្រុកវាលវែងឯណោះវិញ កម្លាំងធ្វើការបង្រ្កាបបានរថយន្តបាកុងចំនួន២គ្រឿងផងដែរ ដោយដុតកម្ទេចចោល។

គួររំឭកផងដែរថា កន្លងមកនេះកម្លាំងសមត្ថកិច្ចស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាវែង ខេត្តពោធិ៍សាត់ ធ្វើការបង្រ្កាបរថយន្ដបាកុងចំនួន ៣១គ្រឿង ត្រាក់ទ័របាកុងចំនួន១គ្រឿង គោយន្ដកន្រ្តៃចំនួន១គ្រឿង រថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿងផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post